adverise with khmeread Blank

ជនដៃដល់ប្រើក្បាច់ "សាំងទាលប" កាប់បុរសម្នាក់របួសធ្ងន់

     កែប ៖ មានករណីអំពើហិង្សាដោយចេតនាកើតឡើងមួយលើកទៀត កាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី១១ធ្នូឆ្នាំ២០១៥នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយមានជនដៃដល់មួយក្រុមពួនស្ទាក់ប្រើកាំបិតលបកាប់ក្បាលបុរសម្នាក់របួសធ្ងន់ ខណ:ពេលកំពុងដើរតាមផ្លូវ សង្ស័យផ្តើមពីរឿងគំនុំ។
    ប៉ូលិសប៉ុស្តិ៍ព្រៃធំបានឲ្យដឹងថា ដំបូងមានជនសង្ស័យមួយក្រុម បានពួនស្ទាក់ហើយ​លបទៅកាប់មកលើ ជនរងគ្រោះ កំពុងដើរតាមផ្លូវឈ្មោះ ខន ចន្ធីអាយុ២៤ឆ្នាំ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែបត្រូវក្បាលនិងខ្លួនរងរបួសធ្ងន់ត្រូវបានបញជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់ ហើយប៉ូលិសកំពុងស្រាវជ្រាវតាមចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ៕

adverise with khmeread

មតិយោបល់