adverise with khmeread D53d3820 3fdf 4f2a 8083 e5e667a2b115

បញ្ជូន​ចោរលួច​ឆក់​៣​នាក់​ទៀត​ទៅ​តុលាការ

     ​ភ្នំពេញ ៖ ចោរលួច​ឆក់​៣​នាក់​ទៀត​ត្រូវបាន​កម្លាំង​ការិយាល័យ​ស្រាវ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​នៅ​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​៧​ខែមីនា ឆ្នាំ​២០១៦​។​

    ​ មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា បន្ទាប់ពី​កងកម្លាំង អាវុធហត្ថ​ខណ្ឌមានជ័យ សហការ​ជា មួយ ការិយាល័យ​ស្រាវ​ស្រាវ ប្រឆាំង​បទល្មើស​ព្រហ្ម​ទ័​ណ្ឌ​និង​យុត្តិធម៌ ដែល​ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ មុំា សុខ​លុច នាយការិយាល័យ​បាន​ចាប់​ឃាត់ ខ្លួន​បក្ខពួក​ជនសង្ស័យ​បីនាក់ ពីបទ​លួច​ឆក់ នៅ​ចំណុច​មុខផ្ទះ​លេខ​៦៨០ ផ្លូវ​២៧១ សង្កាត់​បឹងត្របែក ខណ្ឌចំការមន​កាលពី​ថ្ងៃទី​៦​មីនា​រួចមក​។​

     មន្ត្រី​បន្តថា ជនសង្ស័យ​ទាំងបី​នាក់​នោះ​គឺ ១-​ឈ្មោះ ម៉ៅ បូរី ហៅ ឡី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​នៅ ផ្ទះ ស្នាក់​នៅផ្ទះ​លេខ ៣៤ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន និង ២-​ឈ្មោះ ប៉ូ សុវណ្ណ​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​និង​ទី​៣​ឈ្មោះ​យឿន ប៊ុនលី​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​រត់​តុៗ​ទីលំនៅ​មិន​ប្រាកដ​។​

     បច្ចុប្បន្ន ជនសង្ស័យ​ទាំងបី​នាក់ ត្រូវ​កម្លាំង ការិយាល័យ​ស្រាវជ្រាវ ប្រឆាំង​បទល្មើស​គ្រឿងញៀន​និង​យុត្តិធម៌ អាវុធហត្ថ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់