ប៉ូលិសចិនចាប់ខ្លួនបុរស៧នាក់ពីបទលួចអាចម៍ផ្កាយដ៏មានតម្លៃ

ប៉ូលិសបានចាប់ខ្លួនជនល្មើសនៅពីក្រោយការលួចយកអាចម៍ផ្កាយធំបំផុតដែលមិនធ្លាប់ធ្លាក់ពីមុនមកនៅក្នុងតំបន់ភាគនិរតីខេត្ត Guanxi ប្រទេសចិន ដែលជាវត្ថុបុរាណមួយចាត់ទុកថាជាកម្មសិទ្ធិដ៏មានតម្លៃបំផុតរបស់ភូមិ Beilai កន្លែងដែលវាបាននៅទីនេះរាប់រយឆ្នាំមកហើយ។

ឧបទ្ទវហេតុនេះកើតឡើងកាលពីថ្ងៃទី ២៧ មករា នៅពេលអាចម៍ផ្កាយទម្ងន់ ២ តោនប្រវែង ១២០ សង់ទីម៉ែត្រ និងទទឹង ៦៥ សង់ទីម៉ែត្របានបាត់ពីប្រអប់បេតុង។

បន្ទាប់ពីរបស់ដ៏មានតម្លៃនេះបាត់ខ្លួន មនុស្សមកពីភូមិដាច់ស្រយាលភ្លាមៗរៀបចំអ្នកប្រមាញ់ និងផ្ដល់រង្វាន់ចំនួន ១ ម៉ឺនយ័ន (១.៤៨២ ដុល្លារ) សម្រាប់អ្នកដែលអាចផ្ដល់ព័ត៌មានពីជនសង្ស័យ។

សំណាងល្អ ប៉ូលិសបានចាប់ជនសង្ស័យ ៧ នាក់ពីបទលួចអាចម៍ផ្កាយ ហើយពួកគេក៏បានប្រគល់វាត្រឡប់មកវិញដោយជោគជ័យ។

គេមិនច្បាស់ថា ពេលណាទើបអាចម៍ផ្កាយទម្ងន់ ២ តោននេះដាក់លក់លើទីផ្សារនោះទេ។ កាលពីឆ្នាំមុន អាចម៍ផ្កាយទម្ងន់ត្រឹមតែ ២០ ក្រាមប៉ុណ្ណោះត្រូវបានគេលក់បានប្រាក់ចំនួន ២៤.០០០ យ័ន (៣,៧ ពាន់ដុល្លារ)៕


 

adverise with khmeread
tiger
Loading ad ...