ឃាត់ជនបរទេស៥នាក់ជួញគ្រឿងញៀនឆ្លងដែនរឹបអូស​ គ្រឿងញៀនជាង៥គីឡូក្រាម និងសារធាតុគីមី ៣៨ គីឡូក្រាម

​ភ្នំពេញ-សៀមរាប ៖ កម្លាំងជំនាញ (ក១) នៃមន្ទីរប្រគ្រឿងញៀន បានបើកការស៊ើបអង្កេតលើបណ្តាញជូញដូរគ្រឿងញៀនរយៈពេលជិត ២ខែ ដោយសហការជាមួយកម្លាំងជំនាញគយ និងកម្លាំងប៉ូលិសជំនាញអន្តោប្រវេសន៍ ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ-សៀមរាប បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនចំនួន ៥នាក់ រឹបអូសសារធាតុញៀនជាង៥គីឡូក្រាម និងសារធាតុគីមី៣៨ គីឡូក្រាម។ 

​ប៉ូលិសនិយាយថា​ ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ មក​កម្លាំងប៉ូលិសជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀនបានសហការជាមួយ សមត្ថកិច្ចគយ និងអន្តោប្រវេសន៍ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប- កម្លាំងប៉ូលិសជំនាញខេត្តសៀមរាប និង រាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន នៅបួនគោលដៅផ្សេងគ្នាជាបន្តបន្តាប់។ 

​ប៉ូលិសបន្តថា ចំណុចទី១-នៅអាកាសដ្ឋានអន្តរជាតិសៀមរាប និង៣ចំណុចនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ជាលទ្ធផល១-ឃាត់ខ្លួនជនសង្ស័យ  ០៥នាក់ ជនជាតិរ៉ូម៉ានី ០២នាក់, ជនជាតិនីហ្សេរីយ៉ា ០៣នាក់រួមមាន​ ១-ឈ្មោះ OLARU NARCIS MANUEL ភេទប្រុស ជនជាតិរ៉ូម៉ានី កើតឆ្នាំ 27.12.1997​,​ ២-ឈ្មោះ LIXANDRU VASILE NICOLAE ភេទប្រុស ជនជាតិរ៉ូម៉ានី កើតឆ្នាំ 08.02.1993,​ ៣-ឈ្មោះ AZUBAM CELESTINE EMEKA ភេទប្រុស ជនជាតិនីហ្សេរីយ៉ា កើត 27.08.1975​, ៤-ឈ្មោះ AZUBAM SIMEON CHUKWUDI ភេទប្រុស ជនជាតិនីហ្សេរីយ៉ា កើត 19.09.1985 និង៥-ឈ្មោះ NGWU HILLARY MMADU ភេទប្រុស ជនជាតិនីហ្សេរីយ៉ា កើត 03.12.1988​។ 

​ចាប់យកវត្ថុតាងរួមមាន​ ១. សារធាតុញៀន សរុបទម្ងន់ 5303.97g ”ICE= 4665.31g, Cocaine= 610.59g, Heroine= 20.27g, MDMA= 6.58g, Ketamine= 1.22g”,​ ២- សារធាតុគីមីផ្សំ សុបទម្ងន់ 38kg ”Acetone= 10kg, Diethy Ether = 28kg” និង៣-សម្ភារៈចាប់យក ជញ្ជីងថ្លឹងគ្រឿញៀន ២គ្រឿង ថងវេចខ្វប់មួយចំនួន លិខិតឆ្លងដែន ៤ក្បាល ទូរស័ព្ទដៃ ៥គ្រឿង​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab