ប៉ូលិសស្រុកខ្សាច់កណ្តាលចាប់ជនសង្ស័យ២នាក់ជួញថ្នាំញៀននៅកោះឧកញ៉ាតី

កណ្តាល​ ៖ កម្លាំងប៉ូលិសជំនាញប្រឆាំងគ្រឿងញៀនស្រុកខ្សាច់កណ្តាល បានបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចាប់ខ្លួនជនសង្ស័យ២នាក់ នាថ្ងៃទី០៧ ខែកុម្ភៈ​​​​​​ ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាចនៅចំណុច​​ភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ​ ណៃ​ មេត្តា​ ភេទប្រុស អាយុ២៤ឆ្នាំ  មុខរបរ​ លក់ថ្នាំញៀន ជនជាតិខ្មែរ និង២-​ឈ្មោះ វឿន​ តូម ភេទប្រុស​ អាយុ​២៤ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ កសិករ​ អ្នកទាំង២ មានទីលំនៅភូមិក្បាលកោះ​ ឃុំកោះឧកញ៉ាតី​​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​​។  

​ចំណែកវត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន​៣កញ្ចប់ (ទម្ងន់​សរុប​ ០.២៤g), ទូរស័ព្ទ​ម៉ាកណូគា​ ស៊េរី​១០៥ ពណ៌ខៀវ​ ចំនួន​០១គ្រឿង និងម៉ូតូម៉ាក MSX ស៊េរី​២០១៤​ ពណ៌ក្រហមបិតខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CP-6379 ចំនួន​០១គ្រឿង​។ 

​ក្រោយពីធ្វើការសាកសួរឈ្មោះ ណៃ​ មេត្តា​​ បានឆ្លើយសារភាពថាខ្លួនទៅទិញថ្នាំញៀនពីមនុស្សប្រុសម្នាក់ មិនស្គាល់ ឈ្មោះនៅម្តុំស្វាយប៉ាក​ ខណ្ឌព្រែកព្នៅ​ បាន ០១កញ្ចប់តម្លៃ​ ៣០$​ ហើយយកមករំលែកជាកញ្ចប់តូចៗទុកលក់បន្ត​។ 

​បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ឃាត់ខ្លួន នៅអធិការដ្ឋានប៉ូលិសស្រុកខ្សាច់កណ្តាល បន្តនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab