Leicester នឹងព្យាយាមរក្សាទុកកីឡាករ James Maddison

ក្លឹប Leicester កំពុង​ត្រៀម​តតាំង​ ដើម្បី​រក្សា​កីឡាករ James Maddison ចំពេល​ក្លឹប Spurs កំពុង​ចាប់អារម្មណ៍​។

          Maddisonធ្វើ​បាន​ល្អនៅ​រដូវកលា​នេះ ដោយ​រកបាន​៥គ្រាប់​និង​ជួយ​បង្កើត​ឱកាស​៤លើក​ក្នុង​ការ​បង្ហាញមុខ​២៣​លើក​នៅក្រប​ខណ្ឌ EPL​ ចាប់​តាំងពី​ផ្ទេរ​ពីក្លឹប Norwich ក្នុងតម្លៃ​២៤លានផោន​កាល​ពីខែមិថុនា​ឆ្នាំ​មុន។

          ទម្រង់​ប្រយុទ្ធ​របស់​ Maddisonពិតជា​ស័ក្តិសម​​ទ្វេដ​ង​​ហើយ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ពី​ក្លឹប Spurs ។ ក្លឹប Spurs ដែល​នឹង​ទទួល​ភ្ញៀវ Leicester នៅ​ថ្ងៃអាទិត្យ​នេះ ចង់​បាន​កីឡាករ​ដើមកំណើត​អង់គ្លេស​បន្ថែមទៀត។

 

          កំពុង​​ស្វែង​រកខ្សែបម្រើ​ប្រយុទ្ធ​ម្នាក់ទៀត ប្រសិនបើ​ Christian Eriksenចាកចេញមែន ខណៈកិច្ច​សន្យា​របស់ Eriksen នឹង​ចប់​នៅ​ឆ្នាំ​២០២០។ ក្លឹប Spurs កោត​សរសើរ​ Maddisonយូរមក​ហើយ​។

          ប៉ុន្តែ​ក្លឹប Leicester មិន​ទាន់​ចង់​ឲ្យកីឡាករវ័យ២២​ឆ្នាំរូបនេះ​ចាកចេញ​នៅ​រដូវក្តៅនេះទេ បន្ទាប់ពី​ចូល​រួម​ទើបបាន​១២​ខែ​ អំឡុង​ពេលដែលកីឡាករ​រូបនេះ​ត្រូវ​បាន​កោះហៅ​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កាល​ពី​ខែតុលា​ឆ្នាំ​មុន​។

          កាលពីរដូវក្តៅ​ឆ្នាំ​មុន ក្លឹប Leicester បាន​បដិសេធសំណើ​របស់​ក្លឹប Man Utdដែល​ចង់បាន​ខ្សែការ​ពារ Harry Maguire ផងដែរ បន្ទាប់ពី​ចប់រដូវវើលខាប់៕

adverise with khmeread