713e7566 66f2 4495 b1f7 f1b81a9b5c09

កម្មករសំណង់​ម្នាក់​កៀប​ក្បាល​នឹង​កន្ត្រក​យោង​បែកក្បាល​ស្លាប់​នៅ​ជាន់​ទី​៣

     ភ្នំពេញ​ ៖ ​កម្មករសំណង់​ម្នាក់​ពេល​ជិះ​កន្ត្រក​យោង​ជាមួយ​បាវ​ស៊ីម៉​ង់​ស៍​ឡើង​ទៅជា​ន់ទី​៩​ស្រាប់តែ​កៀប​ក្បាល​នឹង​អ​ន្ទា​រ​ជណ្តើរ​បណ្តាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​នៅត្រឹម​ជាន់​ទី​៣​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃទី​០៧​ខែ​មិនា​ឆ្នាំ​២០១៨​នៅ​ចំណុច​ការ​រដ្ឋា​ន​សំណង់​កំពស់​៩​ជាន់​ដែលមាន​ទីតាំង​លេខ​៥​ផ្លូវ​លេខ​២៤០​ភូមិ​៤​ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ​។​

     សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​កៀប​ក្បាល់​ស្លាប់​នៅ​កន្ត្រក​យោង​នោះ​ឈ្មោះ​អៀម ឡុ​ម ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​សព្វថ្ងៃ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ការដ្ឋាន​សំណង់​កើតហេតុ​និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ទំលាប់​ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល​ខេត្តកណ្តាល​បាន​កៀប​ធ្លាយ​ខួរ​ត្រ​ប៉ែត​ក្បាល​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​បាន​ជិះ​កន្ត្រក​យោង​ជាមួយ​បាវ​ស៊ី​ម៉​ង់​ស៍​និង​ការ៉ូ​យោង​ឡើងទៅ​ជាន់​លើ​។​

    ខណៈដែល​ជន​រង​គ្រោ​ញ​អង្គុយ​ក្នុង​កន្ត្រក​យោង​នោះ​ស្រាប់តែ​លាន់​សំឡេង​អ្វី​ម៉្យាង​លាន់​(​សូរ​តែ​ក្រេ​ក​)​ពេលនោះ​ជនរងគ្រោះ​បាន​អើត​ក្បាល​ងើយ​មើល​លើ​ក៏​ស្រាប់តែ​កៀប​និង​បន្ទារ​ជណ្តើរ​នោះ​បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​មួយ​រំពេច​នៅ​ជា​ន់ទី​៣​តែម្តង​។​

     បន្ទាប់ពី​មាន​ហេតុការណ៍​នោះ​កើតឡើង​រួចមក​សមត្ថកិច្ច​មូលដ្ឋាន​ក៏ដូចជា​ផ្នែក​ជំនាញ​បាន​ចុះ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​។​រួចហើយ​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់