លោក Jose Mourinho គ្រោងចរចាដើម្បីវិលទៅដឹកនាំក្លឹប Inter Milan ជាថ្មីទៀត

លោកJose Mourinhoគ្រោង​​ចរចាជាមួយ​ប្រធាន​បច្ចេកទេស​របស់​ក្លឹប Inter Milan លោក BeppeMarottaដើម្បី​ធ្វើ​ជា​អ្នក​ចាត់​ការរបស់​ក្លឹប​អ៊ីតាលីនេះ​ជា​លើក​ទី​២។

 

        បើទោះបីជាត្រូវ​ក្លឹប Man Utd​បណ្តេញ​ចេញពី​តួនាទី​កាលពី​ថ្ងៃទី​១៨​ខែ​ធ្នូ​​ ប៉ុន្តែ​អ្នក​គាំទ្រ​របស់​ក្លឹប Inter Milan នៅ​តែពេញ​ចិត្ត​នឹង​គ្រូបង្វឹក​រូបនេះ​ បន្ទាប់ពីធ្លាប់​ជួយ​ពួកគេ​លើក​ពាន​បីក្នុង​ពេលតែមួយកាល​ពីឆ្នាំ​២០១០។

        គ្រូបង្វឹកវ័យ​៥៦​ឆ្នាំរូបនេះ​កំពុងត្រៀម​នឹង​វិលត្រឡប់​ទៅ​កាន់​ការ​ងារជា​អ្នក​ចាត់ការ​ជា​ថ្មី បន្ទាប់ពី​ចរចា​ជាមួយ​ក្លឹប Inter Milan កាលពី​ថ្ងៃព្រហស្បតិ៍។លោកMourinhoបាន​បដិសេធ​ឱកាស​ដឹកនាំ​ក្លឹប Benficaហើយ​គេជឿថា លោកកំពុង​វាយ​តម្លៃពីជម្រើស​របស់​លោក​រហូត​ដល់​រដូវក្តៅ។

 

ក្លឹប Inter នឹង​ស្វាគមន៍​លោក Mourinhoដោយដៃទាំងពីរ​តែម្តង ហើយ​គេនៅចងចាំ​ស្នាដៃ​ បន្ទាប់ពី​លោកជួយ​ក្រុម​នេះ​លើកពានជើងឯកក្របខណ្ឌ Serie A ពាន​ Copa Italia និង​ពាន​ជើងឯក​ឆេម​ពាន​លីក​​កាលពី៩ឆ្នាំ​មុន។

        អតីតអ្នកចាត់ការក្លឹប Chelsea លោក Antonio Conte ក៏ជា​បេក្ខភាព​ប្រកប​ដោយសក្តានុពល​ផងដែរ​ ស្របពេល​គ្រូបង្វឹក​បច្ចុប្បន្នលោកLuciano Spallettiកំពុង​រងសម្ពាធ​៕

adverise with khmeread