ចោរឆក់ពីរនាក់ត្រូវប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យទី៣វ៉ៃខ្នោះ

​ភ្នំពេញ​ ៖​ យុវជន២នាក់ត្រូវបានប៉ូលិសឃាត់ខ្លួ​ន​ បន្ទាប់ពីបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿង​ iPhone 6plus បានសម្រេចពីយុវតីម្នាក់នៅវេលាម៉ោង១ និង២០នាទីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ​ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង​ ​សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ​​។

​លោក ឯម ភារី​ នាយប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យ៣បានឱ្យដឹងថា​ ជនសង្ស័យទាំង២នាក់ទី១-ឈ្មោះ ជិន រតនា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដនិងជនសង្ស័យទី២-ឈ្មោះ អ៊ី ឈិ ​អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។

​លោកបន្តថា​ ដំបូងយុវតី ដែលជាសិស្សសាលា២នាក់បងប្អូនបង្កើតជិះម៉ូតូ ZoomerX មួយគ្រឿងចេញពីផ្ទះក្នុងគោលបំណងទៅសាលារៀនប៊ែលធីតាម បណ្តោយផ្លូវវេងស្រេងម្តុំលូ៥​ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ បានមកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីយុវតីបានសម្រេច។ 

​តែសំណាងមិនល្អបានជិះទៅបុកគូទរថយន្តមួយគ្រឿងបណ្តាលឱ្យដួលរួចរត់គេចចោលម៉ូតូប្រហែល៣០០ម៉ែត្រត្រូវបានកម្លាំងប៉ូលិស ប៉ុស្តិ៍ស្ទឹងមានជ័យ៣ឈរជើងក្បែរស្តុបនោះស្រាប់ដេញចាប់បានក្រោយកុងស៊ីកាប់ជ្រូកលូប្រាំទាំង២នាក់តែម្តង។ 
​      ក្រោយកើតហេតុឱពុកបង្កើតរបស់យុវតីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឺងមានជ័យទី៣។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕



 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab