ទិនហ្វ៊ីជ្រើសយកតារាស្រីមិនដែលឮឈ្មោះមកសម្តែងក្នុងរឿងកំប្លែងថ្មី រួចអះអាងថាគាត់រើសនាងមិនខុសឡើយ

ការចាប់ផ្តើមថតខ្សែភាពយន្តបុរាណឡើងវិញតែងតែជាការប្រថុយប្រថាន។ ប៉ុន្តែតារាសម្តែងហុងកុងប្រែមកជាអ្នកដឹកនាំរឿងលោកស្ទេហ្វិន ចូវ (ទិនហ្វ៊ី) មិនមែនជាមនុស្សខ្លាចការប្រឈមនោះឡើយ។

បុរសវ័យ ៥៦ ឆ្នាំ ដែលបានសម្តែងនិងដឹកនាំរឿង King Of Comedy ឆ្នាំ ១៩៩៩ ដែលដំណាលអំពីការសាកល្បងនិងការសម្រេចចិត្តរបស់តារាសម្តែងថ្មីម្នាក់ដែលមានបំណងប្រាថ្នាក្លាយជាតារាល្បីនោះ បានជ្រើសរើសតួឯកស្រីម្នាក់ ដែលមានតួនាទីស្រដៀងគ្នានេះដែរសម្រាប់រឿង The New King Of Comedy។

ខ្សែភាពយន្តថ្មីនេះបានដាក់បញ្ចាំងនៅហុងកុងកាលពីថ្ងៃអង្គារ ទី៥ ខែកុម្ភៈ ដែលជាថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន។

លោកចូវបាននិយាយពីខ្សែភាពយន្ដថ្មីនេះយ៉ាងដូច្នេះថា "រឿងនេះត្រូវបានកំណត់ទីតាំងក្នុងសម័យកាលផ្សេងៗគ្នា ហើយតួឯកឥឡូវគឺជាស្ត្រី។ ខ្ញុំមើលឃើញថាកម្លាំងរបស់នារីម្នាក់គឺមានភាពធន់ ប៉ុន្តែមានឥទ្ធិពលខ្លាំងណាស់"។

សម្រាប់តួឯកស្រីនេះ លោកចូវបានមើលឃើញតារាមិនល្បីម្នាក់ឈ្មោះ អ៊ី ជីងវិន អាយុ ២៩ ឆ្នាំ។

និយាយអំពីអ៊ីជីងវិនតាមរយៈបទសម្ភាសន៍តាមអ៊ីមែល គាត់និយាយថា "នាងមានបទពិសោធន៍ច្រើនក្នុងនាមជាតួសម្តែងបន្ថែមម៉ោងនិងដើរតួកំប៉ិចកំប៉ុក ប៉ុន្តែនាងមិនដែលបោះបង់ចោលនូវក្តីសុបិនរបស់នាងក្នុងការក្លាយជាតារាល្បីនោះឡើយ។ វាជាការសម្តែងដំបូងរបស់នាង ហើយជាការពិតការសម្តែងរបស់នាងគឺល្អខ្លាំងណាស់។ ខ្ញុំគិតថាខ្ញុំជ្រើសរើសតារាសម្តែងត្រូវសម្រាប់ភាពយន្តនេះ"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត