1

​កីឡាការិនី Sharapova នឹង​ឆ្លើយតប​ចំពោះ​ពាក្យ​ចចាមអារ៉ាម​នៃ​ការចូលនិវត្តន៍​របស់​នាង​ក្នុង​យប់​នេះ​

​មានការ​ប៉ាន់ស្មាន​ជាច្រើន​ចំពោះ​អនាគត​របស់​តារា​វាយ​តេ​ន្នី​ស​ស្រស់ស្អាត​នាង Maria Sharapova កាលពី​ថ្ងៃ​យប់​ថ្ងៃអាទិត្យ ហើយ​ថ្ងៃនេះ​កំពូល​អ្នក​វាយ​តេ​ន្នី​សរ​បស់​ប្រទេស​រុស្ស៊ី​រូបនេះ​នឹងធ្វើ​សន្និសីទកាសែត​ដើម្បី​ធ្វើ​សេចក្តីប្រកាស​ដ៏​ធំ​មួយ​។​

​អតីត​ជើងឯក Wimbledon វ័យ ២៨ ឆ្នាំ​រូបនេះ បាន​និយាយ​ជា​សាធារណៈ​នៅក្នុង​ទីក្រុង Los Angeles នៅថ្ងៃនេះ​ពាក់ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាម​ថា​នាង​នឹង​ចូលនិវត្តន៍​ពី​កីឡា​វាយ​តេ​ន្នី​ស​។​

​នាង Sharapova បាន​លេង​ក្នុងការ​ប្រកួតប្រជែង​បី​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ប្រាំបី​ខែ​ចុងក្រោយ និង​កាលពីពេល​ថ្មីៗ​នេះ នាង​ជួប​បញ្ហា​របួស​ដៃស្តាំ​និង​ស្មា​របស់​នាង​។ កាលពីមុន​នាង​ក៏​ធ្លាប់បាន​វះកាត់​ម្តង​ហើយ​កាលពី​ឆ្នាំ ២០១៣​។​

​ដោយសារ​បញ្ហា​នេះ ទើប​ធ្វើ​ឲ្យ​មាន​មន្ទិលសង្ស័យ​ពាក់ព័ន្ធ​នឹង​អាជីព​របស់​នាង​ម្តងទៀត និង​កាលពី​សប្តាហ៍​មុន កំពូល​អ្នក​វាយ​តេ​ន្នី​ស​លំដាប់​ទី​ប្រាំពីរ​ពិភពលោក​រូបនេះ បានប្រកាសថា នាង​បាន​ដកខ្លួន​ចេញពី​ព្រឹត្តិការណ៍​លំដាប់​ខ្ពស់​នៅក្នុង​កម្មវិធី Indian Wells ក្នុង​សប្តាហ៍​នេះ​។​

​ដោយ​ប្រកាស​ពី​ការសម្រេចចិត្ត​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ Sharapova បាន​និយាយថា "​ខ្ញុំ​បាន​ផ្តោតលើ​ការព្យាបាល​កំភួនដៃ​ស្តាំរ​បស់​ខ្ញុំ​និង​បាន​ព្យាយាម​ធ្វើ​ឲ្យ​រាងកាយ​ខ្ញុំ​ស្រួ​បួល​ពេញលេញ ១០០% ដើម្បី​លេង​ក្នុង​កម្មវិធី​នេះ​។ ខ្ញុំ​ច្បាស់​ជា​បារម្ភ​ប្រសិនបើ​ខ្ញុំ​ត្រឡប់មកវិញ​នៅ​ឆ្នាំក្រោយ​"​។​

​បើ​ទោះ​រឿងនេះ​ហាក់ដូចជា​មិនមែនជា​រដូវ​កាល​ចុងក្រោយ​របស់​នាង Sharapova​ក្តី ក៏ប៉ុន្តែ​អ្នកគ្រប់គ្រង​របស់​នាង​គឺ​លោក Max Eisenbud បាន​និយាយថា "​ខ្ញុំ​មិន​គិត​អ៊ីចឹង​ទេ​! ប៉ុន្តែ​ដើម្បី​បាន​លេង​ម្តងទៀត នាង​ត្រូវការ​សុខភាព​ល្អ​"៕

ប្រភព៖ Daily Mail

មតិយោបល់