ចំនួនកូនបង្កើតរស់នៅជាមួយឪពុកម្តាយដល់វ័យ ៣០ ប្លាយកំពុងកើនឡើងរាប់លាននាក់នៅអង់គ្លេស ព្រោះដីឡើងថ្លៃខ្ពស់ពេក

ការស្រាវជ្រាវបានបង្ហាញថា ប្រជាជនវ័យក្មេងជាងមួយលាននាក់នៅក្នុងចក្រភពអង់គ្លេស កំពុងរស់នៅជាមួយឪពុកម្តាយរបស់ពួកគេជាងពីរទសវត្សរ៍មកហើយ ដែលវាកើនឡើងច្រើនផ្ទុយពីនិន្នាការជីវិតរស់នៅឯករាជ្យរបស់អឺរ៉ុបគួរឱ្យកត់សម្គាល់។

មួយភាគបួននៃចន្លោះអាយុពី២០ ទៅ ៣៤ឆ្នាំបានរស់នៅក្នុងជីវិតបែបនេះ។ នេះបើយោងតាមការសិក្សារបស់វិទ្យាស្ថានសង្គមស៊ីវិល Civitas អង់គ្លេស។

ចាប់តាំងពីឆ្នាំ១៩៩៨ បញ្ហានេះបានកើនឡើងប្រមាណជា ៤១ភាគរយក្នុងទីក្រុងឡុងដ៍ ជាទីតាំងដែលលំនៅដ្ឋានមានតម្លៃខ្ពស់បំផុត ប៉ុន្តែនៅតំបន់ដែលមានដីតម្លៃទាបដូចជានៅភាគឦសានអង់គ្លេសគឺមានប្រមាណ ១៤ ភាគរយ និង តំបន់ Yorkshire និង Humber មាន១៧ភាគរយ។

ហើយសម្រាប់យុវជនវ័យ ២៣ឆ្នាំទូទាំងប្រទេសអង់គ្លេស សមាមាត្រដែលរស់នៅជាមួយអាណាព្យាបាលបានកើនឡើងពី ២៧ភាគរយក្នុងឆ្នាំ១៩៩៨ ដល់ ៤៩ភាគរយនៅឆ្នាំ២០១៧៕
 

adverise with khmeread