Man Utdនឹងប៉ះជាមួយ Man City ដើម្បីផ្ទេរខ្សែបម្រើ Tanguy Ndombeleរបស់ក្លឹប Lyon

        មានព័ត៌មានបានអះអាងថា ក្លឹប​ Man Utd​បានទាក់ទងទៅ​តំណាង​របស់​កីឡាករ​ Tanguy Ndombele​ដើម្បី​ស្វែង​រក​លទ្ធផល​ភាព​ផ្ទេរ​នៅរ​ដូវក្តៅ​នេះ។Ndombeleដែលជាកីឡាករម្នាក់ក្នុងចំណោម​កីឡាករ​ដែល​គេចង់​បាន​បំផុតនៅ​អឺរ៉ុប​នោះ ក៏ជា​ការ​ចាប់អារម្មណ៍​របស់​ក្លឹប​ Man City ផងដែរ។

ទោះបីជា​យ៉ាងណា Man Utd​ទំនងជា​តាម​ប្រមាញ់​យក​កីឡាករ​វ័យ២២​ឆ្នាំ​រូបនេះ​ក្នុង​ពេល​ឆាប់ៗនេះខណ:ដែលក្លឹប Man City ធ្លាប់ដាក់សំណើ​ផ្ទេរ​កាលពីរដូវក្តៅ​ឆ្នាំ​មុន។ ​ក្លឹប Juventus ក៏តាម​ឃ្លាំមើល​ស្ថានភាព​របស់​ខ្សែបម្រើ​បារាំង​រូបនេះផងដែរ។

     Ndombeleបន្តនៅ​ជាមួយ​ក្លឹប Lyon នៅឡើយក្នុង​រដូវកាល​នេះ ហើយ​មាន​សមត្ថភាព​គ្រប់គ្រងតំបន់​បម្រើនិង​ចូល​ជ្រៅដល់​តំបន់មុខ​ទីផងដែរ។Ndombeleធ្វើ​បាន​ល្អ អំឡុង​លេងខ្ចីជើង​នៅ​ Lyonកាលពីរដូវកាល​មុន មុន​ពេល​ទទួលបាន​កិច្ច​ព្រមព្រៀង​អចិន្ត្រៃយ៍​ ហើយ​តម្លៃខ្លួន​របស់​កីឡាករ​រូបនេះ​បាន​កើត​ឡើងជា​លំដាប់៕

adverise with khmeread