Tiger Street Football Festival 2019 មណ្ឌលខេត្តសៀមរាបចាប់ផ្តើមការប្រកួតជាផ្លូវការនៅព្រឹកនេះ

ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍ការប្រកួតនៃក្របខណ្ឌពានរង្វាន់Tiger Street Football Festival 2019 មណ្ឌលខេត្តសៀមរាបដែលជាមណ្ឌលទី៦នៃវគ្គជម្រុះតាមបណ្តាលខេត្ត បានចាប់ផ្តើមការប្រកួតជាផ្លូវការហើយនាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នឹងប្រព្រឹត្តរយៈពេល៣ថ្ងៃចាប់ពីនាថ្ងៃទី៨-១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីលានអង្គរឃ្យុងយូដោយការប្រកួត មាន១១៨ក្រុម។

លោកម៉ៃតុលាអគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានមានប្រសាសន៍ថាការប្រកួតTiger Street Football Festival 2019 ក្រោមការរៀបចំដោយក្រុមហ៊ុនថៃហ្គ័រនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងគោលបំណងលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជានិងផ្តល់ឲ្យប្អូនៗ យុវជនដែលស្រលាញ់កីឡាបាល់ទាត់បានបញ្ចេញសមត្ថភាពប្រកួតប្រជែងដណ្តើមពានរង្វាន់។ហើយជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជម្នះប៉ុន្តែយ៉ាងណាក៏ដោយសហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រតែងតែសង្កត់ធ្ងន់ លើកការគោរពវិន័យហើយសង្ឃឹមថាប្រកាន់ភ្ជាប់នូវស្មារតីកីឡាលេងដោយយុត្តិធម៌ (Fair Play) គោរពពេលវេលាគោរពអាជ្ញាកណ្តាលនិងអ្នករៀបចំកម្មវិធី។

លោកស្រីថោងបវរលក្ខិណាតំណាងឲ្យក្រមហ៊ុនស្រាបៀរ Tiger (CBL)បានមានប្រសាសន៍ថាប្អូនជាកីឡាករត្រូវស្តែងចេញនូវសមត្ថភាពរបស់ខ្លួនដោយខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតដើម្បីប្រកួតប្រជែងដណ្តើមជើងឯកប្រចាំមណ្ឌលទី៦ និងជើងឯកទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោកគឺកីឡាករបាល់ទាត់ Ronaldinho។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិនិងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕


 

adverise with khmeread
PR