adverise with khmeread A7eef49d b275 4ad3 9fa2 34ede6bf7470

ប៉ូលិស​ខេត្តព្រៃវែង​ឃាត់​ចោរលួច​ម៉ូតូ​បាន​៣​នាក់​

     ព្រៃវែង ៖ ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ករណី​ចោរកម្ម​លួច​ម៉ូតូ​ត្រូវបាន​ប៉ូលិស​ខេត្តព្រៃវែង​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៧​មីនា​នេះ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​​នៅ​ថ្ងៃទី​05 ខែ​មីនា ឆ្នាំ​2016​ វេលា​ម៉ោង​១២​អា​ធ្រា​ត្រ​ត្រង់ចំណុច​ច​ភូមិ​អ្នក​លឿង ឃុំ​អ្នក​លឿង​ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ​ម៉ក់ ភក្តី​ហៅ​អ៊ឹង​ភេទ​ប្រុស​អាយុ​20​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករ​មាន​ទី​លំនៅ​ភូមិ​5​ឃុំ​ព្រែក​ខ្សាយ​(​ខ​)២-​ឈ្មោះ​ឌឹ​ម សុជាតិ​ភេទ​ប្រុស​អាយុ​27​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករ​មាន​ទី​លំនៅ​ភូមិ​05​ឃុំ​ព្រែក​ខ្សាយ​(​ខ​)​និង​៣-​ឈ្មោះ​កែវ សាវឿន​ភេទ​ប្រុស​អាយុ​15​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករ​មាន​ទី​លំនៅ​ភូមិ​អ្នក​លឿង​ឃុំ​អ្នក​លឿង​ស្រុក​ពាមរ​ក៏។​

    ប៉ូលិស​បន្តថា  ពួកគេ​បាននាំគ្នា​លួច​ម៉ូតូ​ម៉ាក​ SUZUKI VIVA​ ព​ណ៏​ខ្មៅ​សេរី ​2005​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1A-6209 ​លេខ​ម៉ាស៊ីន​ NO453.TH400811​លេខ​តួ​ NO BP440TH400811 ​របស់​ជនរងគ្រោះ​ឈ្មោះ​ជាតិ រស្មី​ភេទ​ប្រុស​អាយុ​24​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កសិករ​មាន​ទី​លំនៅ​ភូមិ​អ្នក​លឿង​ឃុំ​អ្នក​លឿង​ដែល​ចត​ទុកចោល​ក្រោមផ្ទះ​។

   ​ ប៉ូលិស​បន្តទៀតថា លុះដល់​ថ្ងៃទី​07​មីនាឆ្នាំ​2016​វេលា​ម៉ោង​12​និង​30​នាទី​ជនរងគ្រោះ​ខាងលើ​បានមក​ដាក់ពាក្យ​ប​ណ្តឺ​ង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អ្ន​ក​លឿង។ ក្រោយមក​សមត្ថកិច្ច​យើង​បាន​ចុះ​ស្រាវជ្រាវ​ហើយ​រកឃើញ​ម៉ូតូ​ខាងលើ​ដែល​លាក់ទុក​នៅផ្ទះ​របស់​ឈ្មោះ​ឌឺ​ម សុជាតិ​ព្រមទាំង​ឃាត់ខ្លួន​បាន​មុខសញ្ញា​ទាំង​3​នាក់​ខាងលើ​មក​ប៉ុស្តិ​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តព្រៃវែង​៕

adverise with khmeread

មតិយោបល់