លោកតាម្នាក់បើកម៉ូតូប្តូរគន្លងមិនប្រយ័ត្នត្រូវរថយន្តបុកពីក្រោយបណ្តាលឱ្យបាត់បង់ជីវិត

​បន្ទាយមានជ័យ ៖ លោកតាអាយុ៧២ឆ្នាំ ត្រូវបានរថយន្តបុកបណ្តាលឱ្យបាត់បង់ជីវិត ខណៈពេលជិះម៉ូតូប្តូរគន្លងផ្លូវមិនបានប្រយ័ត្ន បានកើតឡើងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃ​ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

​លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងប៉ូលិសការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានឱ្យដឹងថា​ ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ ឃួន សាវៀន ភេទប្រុស អាយុ៧២ឆ្នាំ នៅភូមិបុស្បូវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ 

​ចំណែករថយន្តម៉ាកកាមរី ពណ៌ខ្មៅ សេរី១៩៩៣ ពាក់ស្លាកលេខ បន្ទាយមានជ័យ ២A .២៨២២ អ្នកបើកបរឈ្មោះ ពេជ្រ វណ្ណដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

​លោកនាយរងបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូ ពីកើតទៅលិច ប្តូរគន្លងទិសមិនប្រយ័ត្ន ចំណែករថយន្តធ្វើដំណើរទិសដៅ ពីលិចទៅកើត ក្នុងល្បឿនលឿន កន្លែងទីប្រជុំជន ទើបបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតបែបនេះ។ 

​ក្រោយពីកើតហេតុ កម្លាំងប៉ូលិសជំនាញចរាចរណ៍ជើងគោកខេត្ត បាននាំយកអ្នកបើកបររថយន្តនិងវត្ថុតាង ទៅការិយាល័យជំនាញ ដើម្បីរក្សាទុក និងរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab