ឃាត់ខ្លួនជនសង្ស័យម្នាក់លួចខ្សែដៃមាសរបស់បងថ្លៃ​ យកលុយទិញថ្នាំញៀនជក់អស់

កោះកុង​ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់ដងទង់ឃាត់ខ្លួន កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង​ បន្ទាប់ពីបានលួចខ្សែដៃមាសរបស់បងថ្លៃ​ លក់យកលុយជក់ថ្នាំញៀនអស់​។ 

​ប៉ូលិសនិយាយថា ប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់ដងទង់ នៃក្រុងខេមរភូមិន្ទ បានទទួលបណ្តឹងពីប្រជាពលរដ្ឋមានឈ្មោះ លី ស៊ុលអាហ្សីរ៉ស់ ភេទស្រី អាយុ ២២ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទនៅវេលាម៉ោង ១១ និង២០នាទីព្រឹក កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០១៩ ចោទទៅលើឈ្មោះ កូប សាលេស ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបមិនពិតប្រាកដ ដែលត្រូវជាប្អូនថ្លៃ មានទីលំនៅជាមួយគ្នាថាបាន លួចយកខ្សែដៃមាសរបស់ខ្លួន ១ ខ្សែ មានទម្ងន់ ៤ជី ៧ហ៊ុន។

​ប៉ូលិសបន្តថា ក្រោយទទួលបានបណ្តឹង កម្លាំងជំនាញបានធ្វើការ ស្រាវជ្រាវ រហូតដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ បាននាំខ្លួនជនសង្ស័យមកសាកសួរ ហើយរូបគេក៏ព្រមឆ្លើយសារភាពថា បានលួចពិតប្រាកដមែន តែខ្លួនបានយកទៅបញ្ចាំយកប្រាក់ចំនួន ៣០០ ដុល្លារដោយយកទៅទិញថ្នាំញៀនជក់ អស់ហើយ។ បន្ទាប់មកលក់ខ្សែដៃនោះផ្តាច់បានចំនួន ៣៥០ ដុល្លារបន្ថែមទៀត យកទៅទិញថ្នាំញៀនអស់ដដែល។

​បច្ចុប្បន្ន ករណីនេះកម្លាំងប៉ូលិសបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab