ប៉ូលិសខេត្តកំពតបានបង្ក្រាបករណីគ្រឿងញៀន២ករណី​ ឃាត់ខ្លួនជនសង្ស័យ៦នាក់

​កំពត ៖ ប៉ូលិសខេត្តកំពតបានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន២ករណី​ ដោយឃាត់ខ្លួនជនសង្ស័យ៦នាក់​ កាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៩។ 

​ករណីទី១-​ កម្លាំងប៉ូលិសជំនាញខេត្ត សហការជាមួយកម្លាំងប៉ូលិសស្រុកកំពង់ត្រាច បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥ នាក់ និងដកហូតបានថ្នាំញៀនបានចំនួន ១៨ កញ្ចប់តូច នថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៣ និង៤០ នាទីរសៀល។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ១.ឈ្មោះ ប៉ែត សុវណ្ណនុត ភេទប្រុស អាយុ ២៣ ឆ្នាំ​, ២.ឈ្មោះ ជីវ សុខម៉េង ភេទប្រុស អាយុ ១៩ ឆ្នាំ អ្នកទាំងពីររស់នៅភូមិកោះតាចាន់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច​, ៣.ឈ្មោះ ឌុន សុផានិត ភេទប្រុស អាយុ ២០ ឆ្នាំ នៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច​, ៤.ឈ្មោះ ប្រាក់ ពិសិទ្ធ ភេទប្រុស អាយុ ២១ ឆ្នាំ និង ៥.ឈ្មោះ ស៊ុន សុភ័ក្រ ភេទប្រុស អាយុ ១៨ ឆ្នាំ អ្នកទាំងពីររស់នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច​។

ករណីទី២-កម្លាំងប៉ូលិសជំនាញខេត្ត សហការជាមួយកម្លាំងប៉ូលិសស្រុកកំពង់ត្រាច បានបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឋិតក្នុងភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១ និង៥០នាទីរសៀល ដោយឃាត់ជនសង្ស័យម្នាក់​​។ 

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សូត ទី ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ និងដកហូតបានថ្នាំញៀនចំនួន ០៥ កញ្ចប់តូច។

​បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៦នាក់ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab