រថយន្តដឹកដំឡូងមី បុកជឋមួយគោយន្តកន្ត្រៃ ម្នាក់ស្លាប់​ និងរបួសម្នាក់នៅស្រុកថ្មពួក

​បន្ទាយមានជ័យ​ ៖​ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និងយុវជនម្នាក់ រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តដឹកទំនិញធុនធ្ងន់ បុកជាមួយគោ យន្តកន្ត្រៃ​ កើតឡើងនៅវេលាម៉ោង១១ និង៣០នាទី​​ ថ្ងៃទី០៩​ ខែកុម្ភៈ​ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥៦ A ត្រង់ចំណុចស្រះពី ខាងត្បូងសឹករងស្រុកថ្មពួក​ ចម្ងាយ៥០ម៉ែត្រ ស្ថិតក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ណែម រ៉ាត់ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ជាអ្នករួមដំណើរ។ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃ ឈ្មោះ កូណ ដូង ភេទប្រុស អាយុ២៥ឆ្នាំ​ រស់នៅភូមិអណ្តូងខ្លុង​ ឃុំគំរូ រងរបួសស្រាល​។​ ឯអ្នកបើកបររថយន្ត ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់។

​ប៉ូលិសបានបន្តថា​ ​មុនពេលកើតហេតុ មានរថយន្តដឹកដំឡូងមីម៉ាកមីតស៊ុយប៊ីហ្ស៊ី ពាក់ស្លាកលេខ បន្ទាយមានជ័យ​ ៣A.១២៨៧ បានធ្វើដំណើរស្របទិសគ្នា ពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុ បានបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឱ្យអ្នកបើកបរគោយន្តរងរបួសស្រាល និងអ្នករួមដំណើរស្លាប់។

ករណីនេះក្រោយពីធ្វើការវាស់វែងរួចវត្ថុតាង ត្រូវបានប៉ូលិសជំនាញចរាចរណ៍ស្រុក នាំយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab