adverise with khmeread Daf2d57f 046b 4a8e a3cd 0b440b2270ec

ឃើញ​ឆ្កែ​ព្រុស​ស្មានតែ​ចោរ​លោក​ផ្កាយ​១​បាញ់កាំភ្លើង​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន

      ភ្នំពេញ ​៖ យោធា​ថ្នាក់​ផ្កាយ​១​ម្នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​រូបគេ​ធ្វើ​សកម្មភាព​បាញ់​១​គ្រាប់​ភ្ជុ​ច​ដី គំរាម​បុរស​ម្នាក់ ដោយ​សង្ស័យថា ជា​ចោរ​ចូល​លួច​អីវ៉ាន់​ក្នុងផ្ទះ​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង ៣០​នាទី​យប់​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រែក​ទាល់ ក្រុម​០៦ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

      មន្ត្រី​អាវុធហត្ថ​អោយដឹងថា បុរស​ជា​ជនបង្ក​ឈ្មោះ ប៊ុត សំណាង អាយុ​៥១​ឆ្នាំ មុខរបរ​ជា​យោធា ឋានន្តរសក្តិ ឧ​ត្ត​ម​សេនីយ៍​ត្រី។ យោងតាម​ការរៀបរាប់​របស់​បុរស​ជា​ជនបង្ក បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​នៅវេលា​កើតហេតុ គាត់​បានឮ​សម្លេង​ចេញពី​របង​ផ្ទះ​របស់គាត់​ដោយ​គាត់​សង្ស័យថា មាន​ចោរ​ចូល​ផ្ទះ។​

    ​​​  ភ្លាមៗ រូបគាត់​បាន​ទាញ​កាំភ្លើង​មួយ​ដើម​ម៉ាក​K59 លេខ​៨៥៩៦ ស្ទុះ​ចេញមកក្រៅ​ដើម្បី​តទល់​ជាមួយ​ចោរ។ ប៉ុន្តែ​ខណៈ​ចេញមកក្រៅ គាត់​ពុំ​បានឃើញ​អ្វី​ឡើយ តែ​បែរជា​ឮ​សម្លេង​ឆ្កែ​ព្រូស​ក្បែរ​របង​ផ្ទះ ក៏​ស្ទុះរ​ត់ទៅ​មើល ស្រាប់​បុរស​ម្នាក់​នៅក្បែរ​នោះ​ត្រូវ​ឆ្កែ​កំពុង​ត្រូវ​ឆ្កែ​ព្រូស។​

      ឃើញ​ដូចនេះ​បុរស​ជា​ជនបង្ក ក៏បាន​បាញ់​ភ្ជុ​ច​ទៅនឹង​ដី​គំរាម បុរស​ដែល​ត្រូវ​ឆ្កែ​ព្រុស ដោយ​ស្មានថា​ជា​ចោរ​ដែល​ចូល​ផ្ទះ​របស់ខ្លួន។ ពេល​នោះ​ជន​រង​គ្រោះ​ដោយ​សភាព​ភ័យ​ស្លន់ស្លោ​ពេក​ក៏បាន​ព្យាយាម​រត់​យករួចខ្លួន រួច​ទៅប្តឹង​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​យកទៅ ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​វិញ​ភ្លាមៗ ដើម្បី​ធ្វើការ​សាកសួរ​នាំ​បន្ថែម ។​

      សូមបញ្ជាក់ថា ជន​រង​គ្រោះ​ដែល​ត្រូវ​លោក​យោធា​ផ្កាយ​១ យល់ច្រឡំ​ថា​ជា​ចោរ​ចូល​ផ្ទះ​មាន​ឈ្មោះ​ហ៊ុ​ក សេង​ម៉េង​លី អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៣៦៥A ក្រុម​០៦ ភូមិ​កើតហេតុ​ខាងលើ។​

      ក្នុងករណី​ដដែល​នេះ ជន​រង​គ្រោះបានដាក់​ពាក្យបណ្តឹង​ប្តឹង​ទាមទារ​ថ្លៃ​សំណង​ជម្ងឺ​ចិត្ត​ពី​បុរស​ជា​ជនបង្ក ប៉ុន្តែ​ការចរចា​នេះ​យ៉ាងណា​នោះ​ពុំ​ត្រូវបាន​ទម្លាយ​ឲ្យ​ដឹង​ទេ ព្រោះ​មានការ​លាក់លៀម៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់