ប្រជាជនឈរមើលទាំងក្ដុកក្ដួលក្នុងចិត្ត ពេលឃើញប្រធានាធិបតីតួ​ក​គីសែងសាកសពជនរងគ្រោះ​ពី​ការ​រលំ​បាក់​អាគារ​ផ្ទះល្វែង​នៅ​ក្រុង​អ៊ី​ស្តា​ន់​ប៊ុល

កាលពី​ថ្ងៃ​សៅរ៍​ ទី៩ កុម្ភៈ ប្រធានាធិបតី​តួ​ក​គីលោក Recep Tayyip Erdoğan ​បាន​ជួយ​សែង​មឈូស​របស់​ជនរងគ្រោះ​ម្នាក់​ពី​ការ​រលំ​បាក់​អាគារ​ផ្ទះល្វែង​នៅ​ក្រុង​អ៊ី​ស្តា​ន់​ប៊ុល ​ខណៈ​ចំនួន​មនុស្ស​ស្លាប់​ពី​សោកនាដកម្ម​នេះ​​កើន​ដល់​២១​នាក់​។​

លោក​បាន​និយាយនៅពេល​ចុះ​មើល​កន្លែងរ​លំបាក់ថា "នេះជា​មេរៀន​ជាច្រើន​ដែល​ត្រូវ​រៀនសូត្រ​ពី​វា" ​មុនពេល​លោក​បន្ត​ទៅ​សួរសុខទុក្ខ​អ្នករងរបួស​នៅ​ឯ​មន្ទីរពេទ្យ​។​

​មូលហេតុ​នៃ​ការបាក់​អាគារ​កាលពី​ថ្ងៃ​ពុធ ស្ថិតក្រោម​ការស៊ើបអង្កេត ​ពួក​មន្ត្រី​បាន​លើកឡើងថា​ ជាន់​ទី ​៣ ​នៃ​អាគារ​កម្ពស់អគារ ៨ ​ជាន់​នេះ ​ត្រូវបាន​សាងសង់​បន្ថែម​ដោយ​​ខុសច្បាប់​។​

ដោយឡែក​ការបាក់​អាគារ​នេះ​បង្ក​ឱ្យ​មាន​ការរិះគន់ ​ចំពោះ​ការលើកលែងទោស​ដល់​ម​នុស្ស​ ដែល​ជាប់ចោទ​ពី​បទ​សាងសង់​ខុស​ច្បាប់​កាលពី​ឆ្នាំមុន​។ ​វិស្វករ​តែងតែ​ព្រមាន​អំពី​ការសាងសង់​ជាន់​បន្ថែម​ដោយ​ខុស​ច្បាប់​លើ​អាគារ​សង់រួច​ហើយ ​ដែល​ជាហេតុ​នាំ​អោយ​គ្រោង​សំណង់​ចុះខ្សោយ ដែល​ងាយ​នឹង​បាក់​ពេល​មាន​រញ្ជួយ​ដី​៕​

 

adverise with khmeread