មិននឹកស្មាន! ជនជាតិភាគតិចទាំងនេះ បំផ្លាញសម្រស់របស់ពួកគេ ដើម្បីការពារកុំឱ្យកុលសម្ព័ន្ធផ្សេងទៀតចាប់ពង្រត់

រូបភាព​ដ៏​គួរឱ្យភ្ញាក់ផ្អើល បង្ហាញ​ពី​សមាជិក​ស្ត្រី​នៅ​សេសសល់​ចុងក្រោយ​នៃ​កុលសម្ព័ន្ធមួយ​នៅ​ប្រទេស​ឥណ្ឌា ដែល​ត្រូវគេ​បង្ខំ​ឱ្យ​ចោះ​ច្រមុះ និង​សាក់​មុខមាត់​បំផ្លាញ​សម្រស់​របស់ខ្លួនឯង ដើម្បី​កុំឱ្យ​កុលសម្ព័ន្ធ​ផ្សេងទៀត​ចាប់ពង្រត់​ពួកគេ​។ 
​ ​
​កុលសម្ព័ន្ធ Apatanis ឬ Tanis គឺជា​កុលសម្ព័ន្ធ​ពនេចរ​នៅ​តំបន់ Apatani Plateau ស្រុក​ Lower Subansiri រដ្ឋ​ Arunachal Pradesh ប្រទេស​ឥណ្ឌា​។ 


​ ​
​កុលសម្ព័ន្ធ​នេះ​ល្បី​ខាង​ជំនាញ​ធ្វើ​កសិកម្ម និង​ប្រពៃណី​មិន​រក្សាទុក​កំណត់ត្រា​ ត្រូវបាន​ប្រែក្លាយ​ទៅជា​រឿងព្រេង​ដំណាល​តៗ​គ្នា​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។ 
​ ​
យោងតាម​ការ​ដំណាល​តៗ​គ្នាបានឱ្យដឹងថា ស្ត្រីៗ​ក្នុង​កុលសម្ព័ន្ធមួយ​នេះ​ល្បី​ថា​មាន​សម្រស់​ស្រស់ស្អាត ជាហេតុ​នាំឱ្យ​កុលសម្ព័ន្ធ​ក្បែរ​ខាង​ចេះតែ​លួច​ឆ្មក់​ចាប់ពង្រត់​ពួកគេ​ទៅ​បាត់​គ្មាន​ថ្ងៃ​វិល​ត្រលប់​។​


​ ​
ដោយហេតុនេះ ដើម្បី​ការពារ​ពួកគេ​ពី​ការចាប់​ពង្រត់​ ព្រឹទ្ធាចារ្យ​ក្នុង​កុលសម្ព័ន្ធ​នេះ​បាន​បញ្ជា​ឱ្យស្ត្រី​ទាំងអស់ មិន​ថា​ចាស់ ឬ​ក្មេង បំផ្លាញ​សម្រស់​របស់ខ្លួន​ដោយ​ការចាក់​សាក់​មុខ និង​ចោះ​ច្រមុះបែបនេះ​៕

adverise with khmeread
tiger
Loading ad ...