ប្រគំតន្រ្តី Tiger Street Football Festival 2019 ទទួលបានការគាំទ្រពីទស្សនិកជនរាប់ម៉ឺននាក់នៅក្រុងសៀមរាប

សៀមរាប៖កម្មវិធីប្រគំតន្រ្តីយក្សរបស់ស្រាបៀរថៃហ្គ័រ Tiger Street Football Festival 2019 បានកក្រើកក្រុងសៀមរាបដោយមានការចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដីពីភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិក្រោយពីពិធីប្រកាសជើងឯកនៃពានរង្វាន់ក្របខណ្ឌ Tiger Street Football Festival 2019 ប្រចាំមណ្ឌលសៀមរាបនៅថ្ងៃទី៨ ដល់១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីលានអង្គរឃ្យុងយូ ។

ក្រុមការងារបានមើលឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលមកពីស្រុកផ្សេងៗ នៅក្នុងខេត្តសៀមរាបបាននាំគ្នាមកចូលរួមកម្មវិធីពិសេសរបស់ស្រាបៀរថៃហ្គ័រជាលក្ខណៈបងប្អូននិងមិត្តភ័ក្តិនៅផ្តុំគ្នារង់ចាំទស្សនាកម្មវិធីនេះដោយអ្នកខ្លះទទួលទានស្រាបៀរថៃហ្គ័រដែលបានទិញពីស្តង់ស្រាបៀរថៃហ្គ័រដែលលក់ក្នុងតម្លៃប្រូម៉ូសិនពិសេសរីឯអ្នកខ្លះទៀតជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។

កម្មវិធីពិសេសនេះបានចាប់ផ្តើមចាប់ពីម៉ោង ៨ យប់តទៅដោយមានការផ្សាយបន្តផ្ទាល់ទំព័រហ្វេសប៊ុករបស់ស្រាបៀរថៃហ្គ័រ។ការប្រគំតន្ត្រីនេះមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជាដូចជាកញ្ញាឱកសុគន្ធកញ្ញាលោកឆនសុវណ្ណរាជកញ្ញាសួសវីហ្សាលោកដួងវីរៈសិទ្ធកញ្ញារ៉េតស៊ីហ្សាណានិងឌីជេMaily ។

Tiger Street Football Festival 2019 បាននាំយកនូវក្លិបទឹកកកសម្រាប់បងប្អូនទស្សនិកជនភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដែលរស់នៅក្នុងក្រុងសៀមរាបនូវភាពរីករាយជាមួយទទួលទានស្រាបៀរថៃហ្គ័រគ្រីស្ទាល់ (Tiger Crystal ) ហើយអតិថិជនទាំងអស់ក៏ទទួលបានកម្មវិធីលក់ជូនពិសេសសម្រាប់ការជាវស្រាបៀរថៃហ្គ័រគ្រីស្ទាល់(Tiger Crystal)ដែលបានច្រៀងបទមនោសញ្ចេតនាផងនិងបទញ៉ាក់ជាច្រើនបទដែលបានធ្វើឲ្យអ្នកចូលរួមមានអារម្មណ៍សប្បាយរីករាយក្រៃលែងជាពិសេសរាំកម្សាន្តច្រៀងតាមនិងស្រែកហ៊ោគ្រប់គ្នាពេញមុខឆាកតន្រ្តីយ៉ាងកក្រើកក្រុងសៀមរាបនាត្រីកាលនោះ។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោកហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖  www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ៕


 

adverise with khmeread
PR