សាលារៀនក្នុងខេត្តព្រះសីហនុនឹងទទួលបានការប្រើប្រាស់អ៊ីនធីណែតឥតគិតថ្លៃពេញ ១ ឆ្នាំពីក្រុមហ៊ុនអ៊ីនធឺណែត Today Communication

បន្ទាប់ពីបានប្រកាសជាផ្លូវការនូវការពង្រីកប្រតិបត្តិការបន្ថែមជាផ្លូវការរបស់ខ្លួនកាលពីចុងខែធ្នូ ២០១៨មក ក្រុមហ៊ុនអ៊ីនធឺណែត Today Communication ទទួលបានការស្វាគមន៏យ៉ាង កក់ក្តៅពីសំណាក់អតិថិជនរបស់ខ្លួនទាំងក្នុងតំបន់កំពុងប្រតិបត្តិការស្រាប់ក៏ដូចជានៅតាម បណ្តាលខេត្តក្រុងដែលទើបតែប្រកាសឱ្យដំណើរការថ្មីៗនេះ។ សរុបមកដល់បច្ចុប្បន្ន ក្រុមហ៊ុនអ៊ីនធឺណែត Today Communication កំពុងប្រតិបត្តិការនៅតាមបណ្តាលខេត្តក្រុង ដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ក្រុងបាវិត និង ក្រុងប៉ោយប៉ែត។

ជាការឆ្លើយតបនឹងសេចក្តីទុកចិត្តក៏ដូចជាការគាំទ្ររបស់អតិថិជនមកលើក្រុមហ៊ុន កាលពី ដើមខែមករាក្រុមហ៊ុនអ៊ីនធឺណែត Today Communication បានដាក់ចេញនូវគម្រោងទំនួល ខុសត្រូវសង្គម ដើម្បីផ្តល់អ៊ីនធឺណែតឥតគិតថ្លៃទៅដល់សាលារៀនដែលស្ថិតនៅក្នុងតំបន់ ដែលក្រុមហ៊ុនកំពុងប្រតិបត្តិការ។

កាលពីខែមករាថ្មីៗនេះក្រុមហ៊ុនបានសម្រេចចិត្តផ្តល់អ៊ីនធឺណែតឥតគិតថ្លៃពេញ ១ ឆ្នាំដល់ វិទ្យាល័យ ១០ មករា ១៩៧៩ ស្ថិតនៅក្នុងខេត្តសៀមរាប ដែលទទួលបានការគាំទ្រច្រើន ជាងគេពីសំណាក់សាធារណៈជន។

សម្រាប់ខែកុម្ភៈនេះមានសាលារៀនចំនួន ៣បន្ថែមទៀតដែលស្ថិតនៅខេត្តព្រះសីហនុនឹងចូល រួមប្រកួតប្រជែងក្នុងការបោះឆ្នោតពីសំណាក់សាធារណៈជន។ សាលារៀនទាំងនោះមានដូច ជា វិទ្យាល័យ ហ៊ុន សែន មិត្តភាព វិទ្យាល័យក្រុងព្រះសីហនុ និង សាលារៀន សាគូរ៉ា មិត្តភាពកម្ពុជា ជប៉ុន។ សម្រាប់លក្ខខណ្ឌមានដូចជា៖

1. ការបោះឆ្នោតត្រូវបានរាប់តែនៅលើគេហទំព័រដើមនៃ Facebook Page របស់ TODAY ISP បានបង្ហោះតែមួយគត់។

2. សូមបោះឆ្នោតទៅតាមរូបសញ្ញាតំណាងរបស់សាលានីមួយៗ

3. ផុតកំណត់ការបោះឆ្នោតត្រឹមថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ

4. លទ្ធផលនឹងធ្វើការប្រកាសជូននៅថ្ងៃពុធ ទី២៧ ខែកុម្ភៈ

លោក ស៊ុយ ចន្ធា ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុនអ៊ីនធឺណែត Today Communication បានមានប្រសាសន៏ថា “ក្រុមហ៊ុនរបស់យើងកំពុងតែខិតខំប្រឹងប្រែង ដើម្បីក្លាយជាផ្នែក មួយជួយដល់ការអភិវឌ្ឍន៍របស់សង្គមជាតិតាមរយៈសកម្មភាពសង្គមផ្សេងៗដែលយើង បាននឹងកំពុងចូលរួមក្រៅពីការជួយពង្រីកវិសាលភាពអ៊ីនធឺណែតដល់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ កាលណាបណ្តាញអ៊ីនធឺណែតបានគ្របដណ្តប់កាន់តែទូលំទូលាយ នោះយើងនឹង អាចចូលរួមជួយដល់សង្គមក៏ដូចជានៅតាមតំបន់ផ្សេងទៀតដែលកំពុងខ្វះខាតអ៊ីនធឺណែតប្រើប្រាស់បានកាន់តែច្រើន និងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋយើងទៀតផង។”

សាធារណៈជនទាំងអស់អាចចូលរួមបោះនឹងតាមដាននូវលទ្ធផលតាមរយៈ Facebook Page “TODAY ISP”។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 023/070215577 ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh។

 

adverise with khmeread
PR
tiger
Loading ad ...