កំពុងពួនសម្ងំជក់ថ្នាំញៀននៅក្នុងរោងកម្មករថ្មីបុរីប៉េងហួតត្រូវប៉ូលិសប៉ុស្តិ៍វាលស្បូវ ចាប់ខ្លួន២នាក់

ភ្នំពេញ​ ៖ ជនសង្ស័យ ២ នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍វាលស្បូវ ចាប់ខ្លួនបានកាលពីថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩វេលាម៉ោង​៣ និង៣០នាទីរំលងអធ្រាត្រ នៅចំណុចក្នុងរោងកម្មករថ្មីបុរី ប៉េង ហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យរួមមានទី១-ឈ្មោះ យឿន​ សីហា ភេទប្រុស អាយុ​១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករស្នាក់ នៅរោងកម្មករបុរី ប៉េង ហួត ភូមិវាលស្បូវសង្កាត់វាលស្បូវខាងលើ និង២-ឈ្មោះ ហេង​ សាក់ ភេទប្រុស អាយុ​២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករស្នាក់នៅរោងកម្មករក្មេង បុរី ប៉េងហួត ឃ្លាំងលើ។ 

ប៉ូលិសបន្តថា​ នៅថ្ងៃ ១១ ខែកុម្ភៈ ឆ្នាំ២០១៩វេលាម៉ោង ៣ និង៣០នាទីរំលងអធ្រាត្រ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលវាលស្បូវ បានចុះបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបុរីប៉េងហួតខាងលើ​ ហើយបានដកហូតបាននូវវត្ថុតាងប្រដាប់ប្រដាជក់មួយកំប្លេរួចបញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread