ម៉ាស៊ីនត្រជាក់ សាមសុង S-Inverter Plus នឹងផ្តល់ជូនលោកអ្នកនូវផាសុកភាព និងការសន្សំសំចៃខ្ពស់បំផុត

បច្ចុប្បន្ននេះគ្រួសារស្ទើរតែទាំងអស់សុទ្ធតែត្រូវការការរស់នៅប្រកបដោយផាសុកភាព និងមានភាពងាយស្រួល។ ដោយមើលឃើញនូវតម្រូវការដ៏ចាំបាច់បែបនេះទើបក្រុមហ៊ុន សាមសុង បានបង្ហាញ និងធ្វើការផ្តល់ជូននូវម៉ាស៊ីនត្រជាក់ ម៉ូឌែល AR10NYSHBWKNST និង AR13NYSHBWKNSTរបស់ខ្លួនដើម្បីបំពេញតាមសេចក្តីត្រូវការរបស់អតិថិជន។ គួរបញ្ជាក់ផងដែរថា ម៉ូឌែលស៊េរីថ្មីចុងក្រោយនេះគឺត្រូវបានផលិតឡើងដោយបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបៗដូចជា Digital 8-Pole, Virus Doctorនិង R32 ជាមួយគ្នាតែម្តង។ 

បច្ចេកវិទ្យាទាំងអស់នេះគឺពិតជាមានសារៈសំខាន់បំផុតក្នុងការធ្វើឱ្យបែបផែននៃការរស់នៅរបស់លោកអ្នកប្រកបដោយសុខមាលភាព និងមានភាពងាយស្រួលបំផុត។ តើបច្ចេកវិទ្យាទំាងអស់នេះមានមុខងារអ្វីខ្លះ និងមានអត្ថប្រយោជន៍អស្ចារ្យប៉ុនណា?

- Digital  Inverter 8-Pole ៖ ជួយសន្សំសំចៃអគ្គិសនីរហូតដល់ 68% បើធៀបជាមួយនឹងម៉ាស៊ីនត្រជាក់ធម្មតា។ ហើយអ្វីដែលពិសេសសម្រាប់បច្ចេកវិទ្យាមួយនេះ គឺមិនមានសម្លេងរំខាន និងប្រើប្រាស់បានយូរអង្វែងផងដែរ។

- Virus Doctor ៖ ជួយច្រោះយកធូលីដី មេរោគចម្លង និងបាក់តេរី ដែលមានក្នុងខ្យល់ក្នុងបន្ទប់ឬគេហដ្ឋាន ដែលអាចបង្កអាឡែរហ្ស៊ី បានយ៉ាងមានប្រសិទ្ធភាពរហូតដល់ 99% នេះបើយោងទៅលើឧបករណ៍ SPI (Samsung Plasma Icon) ដែលត្រូវបានធ្វើតេស្តដោយជោគជ័យនៅមជ្ឈមណ្ឌល Kitasato Environmental Science Center នៃប្រទេសជប៉ុន និងសាកលវិទ្យាល័យ Chungnam National Universityនៃប្រទេសកូរ៉េ។

- ប្រព័ន្ធហ្គាសR32 ៖ នេះគឺជាប្រព័ន្ធដ៏ពិសេសបំផុតក្នុងការកាត់បន្ថយការបំពុលបរិស្ថាន ហើយគ្រប់ពេលដែលលោកអ្នកបើកម៉ាស៊ីនត្រជាក់ឱ្យដំណើរការ គឺវាពិតជាមានសុវត្ថិភាពដល់បរិស្ថាននិងផែនដី។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ពីម៉ាស៊ីនត្រជាក់សាមសុង S-Inverter plus (AR10NYSHBWKNST, AR13NYSHBWKNST) សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកក៏អាចធ្វើការទំនាក់ទំនងមកកាន់លេខ 1800 203 232បាន។

adverise with khmeread
PR
tiger
Loading ad ...