ចាប់ជនជាប់ចោទ២នាក់តាមដីកាចំនួន ៤​ ហើយមានថ្នាំញៀននៅជាប់ខ្លួនថែមទៀត

ត្បូងឃ្មុំ​ ៖ កម្លាំងប៉ូលិសជំនាញស្រុកមេមត់ បានចាប់ខ្លួនជនសង្ស័យម្នាក់យកមកដាក់ទោសទៅតាមផ្លូវច្បាប់នៅថ្ងៃទី ១០ ខែ​កុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១២និង៥០ នាទី ដោយសហការជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាលដារ​ បន្ទាប់ពីមុខសញ្ញានេះត្រូវបានលោកអធិការ​ ប្រកាសតាមចាប់ខ្លួនចំនួន ២ ដង នៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី០១ មករា ២០១៩ និងថ្ងៃទី០២ កុម្ភៈ ២០១៩។ 

ប៉ូលិសនិយាយថា​ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ូលិសបានចុះឃាត់ខ្លួនជនជាប់ចោទចំនួន ០២នាក់ នៅកំពុងបុកប៊ីយ៉ែផ្ទះមួយកន្លែង រួមមាន ១.ឈ្មោះ នី រ៉សាត ហៅ ពៅ ភេទប្រុស អាយុ ៣០ ឆ្នាំ ជាតិខ្មែរ-ឥស្លាម  និង២.ឈ្មោះ ហ៊ឹម កំរ៉ី  ហៅ សាន់ រៃ ភេទប្រុស អាយុ ២៧ ឆ្នាំ ជាតិខ្មែរ-ឥស្លាម  រស់នៅភូមិសាឡង់២ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំជាមួយគ្នា។

ប៉ូលិសបន្តថា​ គ្រាន់តែពួកគេឃើញប៉ូលិសក៏បានព្យាយាមគេចចេញពីផ្ទះនោះ ប៉ុន្តែត្រូវកម្លាំងប៉ូលិសស្ទាក់ចាប់ បានភ្លាមៗរួចបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកមេមត់ ដោយឆែកឆេរទៅលើខ្លួនឈ្មោះ ហ៊ឹម កំរ៉ី  ហៅ សាន់ រៃ ភេទប្រុស បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនចំនួន ១៥ កញ្ចប់ លាក់ទុកក្នុងកញ្ចប់បារី។

ប៉ូលិសបន្តទៀតថា​  ជនជាប់ចោទចំនួន ០២ នាក់ ដែលចាប់បាននេះមានដីកា ចំនួន ០៤ច្បាប់ ដែលក្នុងនោះឈ្មោះ នី រ៉សាត ហៅ ពៅ ភេទប្រុស ជាមុខសញ្ញាមានក្នុងដីកាបង្គាប់ឱ្យចាប់ខ្លួនរហូតចំនួន ០៣ ដីកា រួមមាន​ ១-ដីកាលេខ ១៣៦ ចុះថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៦ របស់លោកស្រី នូ ច័ន្ទសុគន្ធា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៦​, ២-ដីកាលេខ ០៥ ចុះថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៧ របស់លោក ឈិត វិនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បានបើកការស៊ើបសួរ និងដាក់ឱ្យពិនិត្យពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិសំរោងជើង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៦ និង៣-ដីកាលេខ ១៥៤ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ របស់លោក សុខ លី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បានចោទពីបទ ទទួលផលចោរកម្ម ប្រព្រឹត្តនៅភូមិសាឡង់២ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៦។

ចំណែកជនជាប់ចោទឈ្មោះ ហ៊ឹម កំរ៉ី  ហៅ សាន់ រៃ ភេទប្រុស មានក្នុងដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៣៨៩ ចុះថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ របស់លោកស្រី ហៃ ណៃហេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ត្រូវចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិចំការគ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៨។

បច្ចុប្បន្នជនជាប់ចោទទាំងពីរត្រូវបានកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ប៉ូលិសស្រុកមេមត់ កសាងសំណុំរឿង ព្រមទាំងវត្ថុតាងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab