ប៉ូលិសប៉ុស្តិ៍គោកចក បង្រ្កាបទីតាំងល្បែងប្រជល់សត្វមាន់ឃាត់មនុស្ស៤នាក់

​សៀមរាប​ ៖​ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចកសហការជាមួយកម្លាំងប្រជាការពារភូមិក្នុងសង្កាត់គោកចក បានចុះបង្ក្រាបទីតាំងប្រជល់សត្វមាន់មួយកន្លែងនៅត្រង់ចំណុចខាងត្បូងប្រាសាទបាខែង​ ស្ថិតនៅក្រុមទី១៥​ ភូមិត្រពាំងសេះ​ សង្កាត់គោកចក​ ក្រុងខេត្តសៀមរាប​ ដោយឃាត់ខ្លួនបានមនុស្សចំនួន០៤នាក់នៅថ្ងៃទី០៩​ ខែកុម្ភៈ ឆ្នាំ២០១៩​ វេលាម៉ោង១១ និង៣០នាទី។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ រួមមាន​ ១-ឈ្មោះ​ ហ៊ន់​ ធល់​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ មុខរបរកម្មករបូមលូរមានទីលំនៅបច្ចុប្បន្ន​ នៅភូមិរហាល សង្កាត់នគរធំ​ ក្រុងខេត្តសៀមរាប (ជាអ្នកភ្នាល់),​ ២-ឈ្មោះ​ គាំ​ សារ៉ាវុធ​ ភេទប្រុស​ អាយុ៦២ឆ្នាំ​ មុខរបរកសិករ​ មានទីលំនៅបច្ចុប្បន្ននៅភូមិវាល​ សង្កាត់គោកចក​ ក្រុងខេត្តសៀមរាប (ជាអ្នកចូលរួមមើល), ៣-ឈ្មោះ​ ស៊ង់​ សំ​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ មុខរបរអ្នករត់តុហាងស៊ុបម្រះ​ មានទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងសេះ​ សង្កាត់គោកចក (ជាអ្នកចូលរួមមើល)និង ៤-ឈ្មោះ​ អែម​ សំណាង​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ មុខរបរប៉ះកង់ម៉ូតូ​ មានទីលំនៅបច្ចុប្បន្ននៅភូមិខ្វៀន​ សង្កាត់គោកចក​ (ជាអ្នកចូលរួមមើល)​។ 

​សមត្ថកិច្ចដកហូតម៉ូតូចំនួន០៧គ្រឿង​ រួមមានម៉ាកហុងដាឌ្រីមចំនួន០៥គ្រឿង​​;​ ម៉ាកហុងដាវេវ​ ០១គ្រឿង​​;​ ម៉ាកសងកូរ៉េ០១គ្រឿង;​ សត្វមាន់ឈ្មោល (មាន់ជល់) ចំនួន០៤ក្បាល​ និងសម្ភារៈសម្រាប់ដាក់សង្វៀនប្រជល់សត្វមាន់មួយចំនួនទៀត។ ដោយឡែកម្ចាស់សង្វៀន (អ្នកបើកសង្វៀន) បានរត់គេចខ្លួនបាត់។​ 

​ករណីនេះកម្លាំងប៉ូលិសប៉ុស្តិ៍បានធ្វើកិច្ចសន្យាអប់រំណែនាំរួចឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕


 

adverise with khmeread
tiger
Loading ad ...