ក្មេងស្រីអាយុ១៤ឆ្នាំឪពុកម្តាយប្រៀនប្រដៅ កើតអារម្មណ៍ថ្នាំងថ្នាក់សម្រេចចិត្តលោតចូលទឹកសម្លាប់ខ្លួន

​ត្បូងឃ្មុំ​ ៖ មានករណីក្មេងស្រីអាយុ១៤ឆ្នាំ គិតខ្លីធ្វើអត្តឃាត ដោយលោតចូលទឹកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង១០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិ៣៧ ឃុំក្រែក ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​។

​ប៉ូលិសនិយាយថា​ ក្មេងស្រីរងគ្រោះឈ្មោះ ថុល ស្រីនាង អាយុ១៤ឆ្នាំ មានទីលំនៅ ភូមិ៣៧ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មុខរបរសិស្ស ដោយមានការថ្នាំងថ្នាក់ចំពោះការប្រៀនប្រដៅរបស់ឪពុកម្តាយ កើតអារម្មណ៍មិនល្អ ​គិតខ្លីក៏សម្រេចចិត្តលោតចូលទឹកសម្លាប់ខ្លួន។

តាមការពិនិត្យធ្វើកោសល្យវិច័យរបស់ សមត្ថកិច្ចជំនាញបញ្ជាក់ថា​ សាកសពមិនមានពាក់ព័ន្ធករណីឃាតកម្មអ្វីឡើយហើយ ក៏ប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...