9ac6b07b b92f 4571 a5ab 57e715e5e43a

បើក​កង្ហារ​ចោល​ដួល​ចំពូក​បង្ក​ជា​អគ្គីភ័យ​ឆេះ​ផ្អើល​ឡានទឹក​បាញ់​ពន្លត់​អស់​៣​គ្រឿង​(​មាន​វីដេអូ​)

      ភ្នំ​ពេ​ញ ៖ នៅវេលា​ម៉ោង​៣​និង​និង​៥០​នាទី​មាន​អគ្គីភ័យ​មួយ​បាន​ឆេះ​នៅផ្ទះ​លេខ​១៧G​ផ្លូវ​១៧​ក្រុម​១​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ​ខ​ណ្ខ​មានជ័យ។​

     ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា អគ្គីភ័យ​ដែល​ឆេះ​នេះ​គឺ​បណ្តាលមកពី​ម្ចាស់ផ្ទះ​មិន​នៅ​ហើយ​បាន​បើក​កង្ហារ​ចោល​ហើយក៏​បណ្តាល​ឲ្យ​ដួល​មកលើ​ពួក​បណ្តាល​ឲ្យ​មាន​អគ្គីភ័យ​ឆេះ​ចេញពី​បន្ទប់​នៅ​ជាន់​ទី​២​ដោយ​ម្ចាស់ផ្ទះ​មិនបាន​នៅផ្ទះ​នោះទេ​។​

     ប្រព​ភ​ដដែល​បាន​បន្តថា  ម្ចាស់ផ្ទះ​មានឈ្មោះ វិ​ន ម៉ាប់​អាយុ​៤៥​ឆ្នាំ​និង​ប្រពន្ធ​មានឈ្មោះ​ទូច អាយុ​៤២​ឆ្នាំ​មុខរបរ​ជា​អ្នកលក់​ខោ​វ​អាវ​នៅ​ផ្សារ​អូឡាំពិក​។​

    ចំណែក​ការបាញ់​ពន្លត់​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ចំនួន​៣​គ្រឿង​ហើយ​សម្ភារៈ​ដែល​បាន​ខូចខាត​មាន​ពូក គ្រែ ទូ​ដាក់​ខោ​វ​អាវ​និង​ឥ​វ៉ា​ន់​បន្តិចបន្តួច​៕​

 

មតិយោបល់