Wolves សង្ឃឹមថា នឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករ Joao Felix ពីក្លឹប Benfica

ក្លឹប Wolves មានការជឿជាក់ថា ខ្លួននឹងទទួលបានកីឡាករវ័យក្មេងJoao Felix ។ក្លឹប Wolves នឹងនាំមុខគេក្នុងការប្រជែងយកកីឡាកររូបនេះ ប្រសិនបើក្លឹប Benfica សម្រេចលក់កីឡាកររូបនេះមែន។

felix ទទួលបានឱកាសបង្ហាញមុខក្នុងក្រុមជម្រើសដំបូងនៅពហុកីឡាដ្ឋាន Stadium of Light ហើយមានការរំពឹងខ្ពស់ចំពោះអនាគតរបស់កីឡាករវ័យ១៩ឆ្នាំរូបនេះ។

កីឡាករវ័យក្មេងប្រកបដោយទេពកោសល្យ​រូបនេះទទួលបានការចាប់អារម្មណ៍ច្រើនពីក្លឹបធំៗនៅតំបន់អឺរ៉ុប ប៉ុន្តែទំនាក់ទំនងល្អរវាងក្លឹប Wolves ជាមួយនឹងភ្នាក់ងារ​ Jorge Mendes មានន័យថា ពួកគេនាំមុខគេក្នុងការផ្ទេរកីឡាកររូបនេះ។

Felix មានកិច្ចសន្យាយូរអង្វែងជាមួយក្រុមព័រទុយហ្គាល់នេះរហូតដល់ឆ្នាំ២០២៣ ហើយប្រាកដជាមានតម្លៃផ្ទេរខ្ពស់ហើយ ប៉ុន្តែលោក Nuno Espirito Santo អន្ទះសារចង់សម្រេចកិច្ចព្រមព្រៀងដូចផែនការ ដើម្បីពង្រឹងក្រុមរបស់លោក៕

adverise with khmeread
tiger
Loading ad ...