Jamie Carragher: លោក Maurizio Sarriបានប្រែក្លាយ Chelsea ទៅជាក្រុមខ្សោយ

អតីតកីឡាករលោក Jamie Carragher បានរិះគន់គ្រូបង្វឹកក្រុម Chelsea លោក Maurizio Sarriថា ក្លាយក្រុម Chelsea ទៅជាក្រុម Arsenal នៅតង់ទី១នៃការប្រកួតជាមួយក្រុម Man City ។

Carragher បានរិះគន់ទម្រង់លេងរបស់ក្រុម Chelsea បន្ទាប់ពីចប់តង់ទី១ ដោយអតីតកីឡាកររូបនេះបានប្រៀបប្រដូចពួកគេទៅនឹងក្រុម Arsenal ដែលបានបាត់ទម្រង់លេងរបស់ខ្លួនកាលពីប៉ុន្មានឆ្នាំមុននោះ។

អតីតវីរបុរសរបស់ Liverpool រូបនេះបាននិយាយថា “ខ្ញុំមើលឃើញថា ទម្រង់លេងរបស់ក្រុម Chelsea គឺអន់មែនទែនក្នុងការប្រកួតនេះ។ចូរក្រឡេកមើលលោក Sarri គាត់ទើបដឹកនាំបានពាក់កណ្តាលរដូវកាល ប៉ុន្តែខ្ញុំអាចនិយាយបានថា គាត់បានប្រែក្លាយក្រុមឆេលស៊ីទៅជាក្រុមអន់មួយដូចក្រុម Arsenal”។

Carragher បន្តថា “Arsenal នៅពេលនោះមានបញ្ហាខ្លាំងក្នុង៧ឬ៨ឆ្នាំចុងក្រោយសម្រាប់ទម្រង់លេងនៅក្រៅទឹកដីក្នុងប្រកួតធំៗពីព្រោះពួកគេខ្សោយពេក។ យើងមិនដែលនិយាយអំពីឆេលស៊ីទេ ប៉ុន្តែនៅពេលនេះ ពួកគេពិតជាខ្សោយមែន”។

ក្រុម Chelsea ត្រូវក្រុម Man City យកឈ្នះ៤-០ត្រឹម២៥នាទីប៉ុណ្ណោះនៅពហុកីឡាដ្ឋាន Etihad ខណៈពេលកីឡាករ Raheem Sterling, Sergio Aguero និង Ilkay Gundogan ធ្វើបានល្អនិងរកបានគ្រាប់បាល់សម្រាប់ក្រុមរបស់ពួកគេ។

Chelsea មិនអាចធ្វើអ្វីទាំងអស់ ហើយវាហាក់ដូចជារង់ចាំឲ្យតែអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត៕

adverise with khmeread