ធ្វើការតវ៉ាទ្រង់ទ្រាយធំនៅទីក្រុងម៉ាឌ្រីដ ជុំវិញការចរចារបស់រដ្ឋាភិបាលអេស្ប៉ាញជាមួយពួកផ្តាច់ខ្លួនកាតាឡាន

ពួកអភិរក្សនិយមអេស្ប៉ាញ និងបក្សនិយមកណ្តាល បាននាំគ្នាធ្វើការតវ៉ានៅក្នុងរាជធានីម៉ាឌ្រីដ ប្រឆាំងនឹងគម្រោងរបស់រដ្ឋាភិបាលក្នុងចរចាជាមួយនឹងពួកផ្តាច់ខ្លួនកាតាឡាន។

បក្សប្រជានិយមដែលប្រកាន់កណ្តាលតែលំអៀងស្តាំ Popular Party ហៅកាត់ (PP) និងបក្សពលរដ្ឋ Ciudadanos (Citizens) និយាយថា គម្រោងរបស់លោកនាយករដ្ឋមន្រ្តី Minister Pedro Sánchez ក្នុងការតែងតាំងអន្តរការីសម្រាប់កិច្ចចរចានេះគឺជាការក្បត់ជាតិ។

ក្រុមបំបែកខ្លួនកាតាឡានបានបដិសេធការផ្តល់ជូននេះ ព្រោះពួកគេចង់បានការបោះឆ្នោតឯករាជ្យថ្មី។

ក្រុមស្ដាំនិយមជ្រុល រួមទាំងគណបក្ស Vox ក៏មានវត្តមានផងដែរនៅក្នុងការតវ៉ា ដែលបានធ្វើឡើងក្រោមពាក្យស្លោក "សម្រាប់ប្រទេសអេស្បាញរួបរួមគ្នា។ បោះឆ្នោតឥឡូវនេះ"៕


 

adverise with khmeread