អង្គការណាសាប្រទះឃើញពពកព្យុះដ៏អាថ៍កំបាំងបោកបក់យ៉ាងសាហាវនៅលើភពអ៊ុយរ៉ានុស និងនិបទូន

ព្យុះអាថ៌កំបាំងត្រូវបានគេប្រទះឃើញបោកបក់យ៉ាងសាហាវនៅលើនៃភពអ៊ុយរ៉ានុស និងនិបទូន នៅក្នុងការត្រួតពិនិត្យប្រចាំឆ្នាំនៃភពដែលធ្វើឡើងដោយអង្គការអវកាសណាសា។

ជារៀងរាល់ឆ្នាំ កែវយឹតអវកាស Hubble បានផ្តិតនូវរូបភាពនៃឧស្ម័នយក្សរបស់ប្រព័ន្ធព្រះអាទិត្យ ជាផ្នែកនៃកម្មវិធីមួយដើម្បីជួយដល់ការយល់ច្បាស់បន្ថែមទៅលើភពទាំងបួន (ភពព្រហស្បតិ៍ ភពសៅរ៍ អ៊ុយរ៉ានុស និងនិបទូន។

នៅក្នុងការស្ទាបស្ទង់ចុងក្រោយរបស់ខ្លួន វាបានបង្ហាញឱ្យឃើញថា ប៉ូលខាងជើងរបស់ភពអ៊ុយរ៉ានុស ទាំងស្រុងបានគ្របដណ្តប់ទាំងស្រុងដោយ "ព្យុះពពកក្រាស់" ដ៏ធំសម្បើម។

ខណៈដែលភពនិបទូនគេឃើញការវិវត្តរបស់ខ្យល់គួចដ៏ងងឹតមួយដែលមានចម្ងាយប្រមាណជា ១០៩៤៣គីឡូម៉ែត្រ ស្រដៀងទៅនឹងព្រឹត្តិការណ៍មុនៗដែលចាប់បានដោយយានអវកាស Voyager 2 នៅក្នុងឆ្នាំ១៩៨៩ ដែលវាបានហោះកាត់ភពឆ្ងាយៗពីផែនដី។

អ៊ុយរ៉ានុស និងនិបទូន មានរដូវដូចគ្នាទៅនឹងភពផែនដីយើងអ៊ីចឹងផងដែរ ប៉ុន្តែជំនួសឱ្យការបន្លាយពេលប៉ុន្មានខែ វាអូសបន្លាយពេលដល់ទៅរាប់ទសវត្សរ៍ឯណោះ៕


 

adverise with khmeread