ក្រុមសៀមរាបFC“A”លើពានខណៈសៀមរាបFCឈ្នះត្រឹមជើងឯករងនៃ Tiger Street Football Festival 2019 ប្រចាំមណ្ឌលក្រុងសៀមរាប

ក្រុងសៀមរាប៖ព្រឹត្តិការណ៍ការប្រកួតនៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 បន្តបានរកឃើញជើងខ្លាំង១២ក្រុមបន្ថែមទៀតខណៈក្រុមសៀមរាប FCAគ្រងជើងឯកប្រចាំមណ្ឌលក្រុងសៀមរាបនាយប់ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៩ នេះនៅនៅមណ្ឌលទី៦ នៅទីលានអង្គរឃ្យុងយូ ដោយការប្រកួតមាន១១៨ក្រុម។

ការគ្រងតំណែងជើងឯកប្រចាំមណ្ឌលក្រុងសៀមរាបរបស់ក្រុមសៀមរាបFCAលើកនេះក្រោយយកឈ្នះក្រុមសៀមរាបFCលទ្ធផល៣ទល់១ ចំណែកក្រុមFratello FCអាជ្ញាធរអប្សរា ទទួលបានចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីយកឈ្នះក្រុមវត្តស្វាយUnitedក្នុងលទ្ធផល២ទល់១នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា។ ចំពោះ៨ក្រុមត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះរួមមានក្រុមគិរីដងរែកក្រុមគិរីដងរែក FC “B”ក្រុមយុវជនសៀមរាបក្រុមក្លិបបាល់ទាត់ដំរី“A”ក្រុម The Brother “A”ក្រុម The Brother FC ក្រុមFleep Step “B”និងក្រុមFreedom FC ។

សម្រាប់រង្វាន់ក្រុមជើងឯកមណ្ឌលក្រុងសៀមរាបគឺក្រុមសៀមរាប FC A ទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុមសៀមរាបFC ប្រាក់រង្វាន់១០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមFratello FC អាជ្ញាធរអប្សរាប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើវត្តស្វាយUnited ទទួលបានប្រាក់រង្វាន់២០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ។

ដោយឡែកក្រុងសៀមរាបដែលជាមណ្ឌលទី៦នេះគណៈកម្មាធិការរៀបចំការប្រកួតយក១២ក្រុមរួមមានក្រុមទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោកកីឡាករបាល់ទាត់ Ronaldinho។

ជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យនោះនាពេលរាត្រីដោយមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជារួមមានលោកព្រាបសុវត្ថិកញ្ញាពេជ្រសោភាលោកនីកូលោកនីរតនាលោក Step និងឌីជេMaily  ហើយតារាចម្រៀងទាំងអស់បានលើកយកសុទ្ធសឹងជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យអ្នកគាំទ្រនៅក្រុងសៀមរាបសប្បាយរីករាយនិងរាំកម្សាន្តទៅតាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយគ្រប់គ្នាពេញខាងមុខឆាកតន្រ្តី។ព្រមទាំងក្លិបទឹកកកដ៏ពេញនិយមដែលមានទស្សនិកជននៅខេត្តសៀមរាបចូលរួមទស្សនារាប់ពាន់នាក់។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរីនិងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោកហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ៕

adverise with khmeread
PR
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab