បក្សប្រឆាំងមួយកំពុងជិតត្រូវគេហាមឃាត់ពីការបោះឆ្នោតនៅថៃ ឥឡូវបក្សនេះចេញមកប្តឹងវិញដើម្បីហាមលោកប្រាយុទ្ធពីការឈរឈ្មោះជានាយករដ្ឋមន្ត្រី

កាលពីថ្ងៃចន្ទអ្នកនយោបាយប្រឆាំងម្នាក់បានស្វែងរកការរារាំងមេយោធាលោកប្រាយុទ្ធ ចាន់អូចា ពីការចូលរួមក្នុងការបោះឆ្នោតថ្ងៃទី ២៤ ខែមីនា។

នៅក្នុងអ្វីដែលហាក់ដូចជាការវាយបកផ្នែកច្បាប់ទៅវិញទៅមក សមាជិកបក្សគណបក្សថៃរក្សាជាតិ លោក Ruangkrai Leekijwattana បានដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការបោះឆ្នោត ដោយលើកហេតុផលថា លោកឧត្តមសេនីយ៍ប្រាយុទ្ធគួរតែត្រូវបានដកសិទ្ធិពីបទរំលោភលើអនុប្រយោគនៃរដ្ឋធម្មនុញ្ញ។

ច្បាប់មាត្រាទី ៩៨ នៃរដ្ឋធម្មនុញ្ញថៃហាមប្រាមម្ចាស់ទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយនានាពីការឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី។ ពាក្យបណ្តឹងរបស់លោក Ruangkrai បាននិយាយថា លោកប្រាយុទ្ធមិនមានសិទិ្ធឈរឈ្មោះបោះឆ្នោតទេ ពីព្រោះក្នុងនាមលោកជានាយករដ្ឋមន្ត្រី លោកបានឱ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយចំនួនធ្វើតាមបញ្ជារបស់លោក។

ពាក្យបណ្តឹងរបស់លោក Ruangkrai ត្រូវបានដាក់ប្តឹងនៅថ្ងៃដដែល ដែលគណៈកម្មការរៀបចំការបោះឆ្នោតបានជួបប្រជុំគ្នាដើម្បីពិភាក្សាថាតើគួរហាមគណបក្សថៃរក្សាជាតិពីបទបំពានលើច្បាប់បោះឆ្នោតឬយ៉ាណា៕
 

adverise with khmeread
tiger
Loading ad ...