កម្លាំងកងទ័ពជើងទឹកជួយជនបរទេសដែលឈឺនៅលើកោះ​ ឥឡូវបានធូរស្បើយ

​ព្រះសីហនុ ៖​ កម្លាំងកងទ័ពនៃទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញអន្តរាគមន៍ ទៅជួយសង្គ្រោះជនបរទេសម្នាក់ ឈ្មោះ Eynat Ofir ភេទស្រី អាយុ១៩ឆ្នាំ ជាជនជាតិអ៊ីស្រាអែល ដែលមានជម្ងឺធ្ងន់ធ្ងរ និងគ្មានមធ្យោបាយត្រឡប់ក្រុងព្រះសីហនុវិញ ដើម្បីមកកាន់មន្ទីរពេទ្យ។

យោងតាមការបញ្ជាក់ពីមន្ត្រី នៃទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ​ សន្តិសុខលម្ហសមុទ្រ បានឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានចាត់ឱ្យកម្លាំង ទីបញ្ជាការជួរមុខ ចំនួន៤រូប អូប័រល្បឿនលឿនមួយគ្រឿង ដឹកនាំដោយ លោកវរនាវីឯក សុខ រស្មី អនុប្រធាន នាយកដ្ឋានគ្រប់គ្រងប្រតិបត្តិការ បានចេញទៅជួយសង្គ្រោះ ជនបរទេសម្នាក់ ឈ្មោះ Eynat Ofir ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិអ៊ីស្រាអែល ដែលមានជម្ងឺធ្ងន់ធ្ងរ និងគ្មានមធ្យោបាយមកវិញ យកពីផែទ្បុងសិត កោះរ៉ុង មកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដើម្បីទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ 

​បច្ចុប្បន្ននេះ អ្នកជម្ងឺបានធូរស្រាលហើយ ក្រោយបានការជួយ តាមរយៈអូប័រល្បឿនលឿន ដែលបានបញ្ជូនមកកាន់ មន្ទីរពេទ្យបានទាន់ពេលវេលា៕

adverise with khmeread
tiger
Loading ad ...