adverise with khmeread Ray tomlinson color

លោក Ray Tomlinson អ្នកបង្កើត Email ទទួលមរណភាព​

​    ​លោក Ray Tomlinson ជា​បុរស​ម្នាក់​ដែល​រកឃើញ​និង​បង្កើត Email ពេលនេះ​បានទទួល​មរណភាព​ហើយ នៅ​អាយុ ៧៤​ឆ្នាំនេះ​បើ​យោងតាម​ប្រភព​វេ​ប​សាយ Time ចេញផ្សាយ​ថ្ងៃទី ៧ ខែមីនា​។​

​    ​លោក Tomlinson បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ក្រុម​អ្នកសរសេរ​កម្មវិធី​កុំព្យូទ័រ​នៅ​កន្លែង​ស្រាវជ្រាវ​និង​រចនា​ក្រុមហ៊ុន Bolt Beranek and Newman (​ដែល​ឥឡូវ​មាន​ឈ្មោះថា BBN Technologies) នៅ Cambridge ហើយ​បានចាប់ផ្ដើម​ធ្វើ​ពិសោធ​ជាមួយ​ការផ្ញើ​សារ​មួយ​ក្នុង​ឆ្នាំ​១៩៧១​។ លោក Tomlinson បាន​មានគំនិត​ដើម្បី​ផ្ញើ​សារ Text រវាង​កុំព្យូទ័រ​តាម​ការប្រើ​បណ្ដាញ​(Network)​ថ្មី (​ឬ តាមរយៈ​អ៊ី​ន​ធឺ​ណេ​ត​) ដែល​ត្រូវបាន​គេ​ហៅថា Arpanet ដោយ​ការប្រើ​សញ្ញា "@" ជា​សម្គាល់​។​

​    ​ក្នុង​ឆ្នាំ​១៩៩០ Email បាន​ក្លាយជា​សសរទ្រូង​មួយ​ក្នុងចំណោម​សសរទ្រូង​ពីរ​នៃ​អ៊ី​ន​ធឺ​ណេ​ត​សម្រាប់​បម្រើ​អតិថិជន រួមជាមួយ​នឹង World Wide Web៕

​    ​លោក Tomlinson ត្រូវបាន​គេ​ដាក់​ប​ញ្ជូ​ល​ឈ្មោះ​នៅ Internet Hall of Fame ក្នុង​ឆ្នាំ​២០១២​។​

 

adverise with khmeread

មតិយោបល់