កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ7 ឈ្នះរង្វាន់ Mazda2 និងរង្វាន់ជាច្រើនទៀតសរុប 200,000,000 រៀល!

ភ្នំពេញថ្ងៃទី12 កុម្ភៈ ឆ្នាំ 2019៖ ឱកាសឈ្នះរង្វាន់រហូតដល់200,000,000 រៀលពីប្រូម៉ូសិនយក្សរបស់ Huawei ដោយគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3ឡៃត៌ nova 3iឬnova3។ រង្វាន់សរុបមាន17 រង្វាន់ដូចជារថយន្តMazda 2 មួយរង្វាន់ម៉ូតូZoomer X4 រង្វាន់និងទូរទស្សន៍ Smart TV43អ៊ីញ12 រង្វាន់។

ធ្វើម៉េចបានឈ្នះហ៎!ងាយៗ! គ្រាន់តែទិញស្មាតហ្វូនណាមួយក្នុងចំណោមស្មាតហ្វូនទាំងបួនម៉ូដែល ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ27 មេសា ហើយបំពេញព័ត៌មានឱ្យបានត្រឹមត្រូវ ដូចជាឈ្មោះ លេខទូរសព្ទលើប័ណ្ណធានាសន្លឹក (Dealer Copy)​ ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។

ការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់ពីរសប្តាហ៏ម្តង។ការចាប់រង្វាន់លើកទីមួយនៅសល់តែបីថ្ងៃទៀតតែប៉ុណ្ណោះធ្វើឡើងនៅថ្ងៃ15 កុម្ភៈដែលមានការផ្សាយផ្ទាល់លើFacebook Page របស់ Huawei និងFacebook Page របស់MY TV ចាប់ពីម៉ោង11:45នាទីតទៅ។រីឯចាប់រង្វាន់លើកទី 2 នឹងធ្វើឡើងនៅថ្ងៃ1 ខែ មីនា លើកទី 3ថ្ងៃ15មីនាលើកទី 4 ថ្ងៃ29 ខែមីនាដែលរង្វាន់មានដូចជាម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៍ SmartTV 2 រង្វាន់ ក្នុងការចាប់រង្វាន់មួយលើកៗ ។ ចំណែកឯការចាប់រង្វាន់ធំលើកចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី 03ខែ ឧសភាដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍និងFacebook Page របស់ Huawei និង MYTVដែលរង្វាន់រួមមានរថយន្ត Mazda 2 មួយរង្វាន់ តម្លៃជាង3 ម៉ឺន4 ពាន់ដុល្លារនិងទូរទស្សន៍ Smart TV 4 រង្វាន់។ 

ក្រៅពីជម្រើសពណ៍ខៀវ( Aurora Blue) និង ពណ៍ខ្មៅ( Midnight Black)ថ្មីៗនេះHuawei អេ7 មានជម្រើសពណ៍ថ្មីកាលីបៗទាន់សម័យ មួយទៀតគឺពណ៍ក្រហម( Coral Red ) ដែលមានលក់នៅលើទីផ្សារហើយ។

ជម្រើសថ្មីពណ៍ក្រហមស្រស់នេះ ជាកាដូដ៏សាកសមបំផុតសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នកជាពិសេសក្នុងឱកាសទិវានៃក្តីស្រលាញ់ខាងមុខនេះ។ពណ៍ថ្មីនេះមានលក់ចាប់ពីថ្ងៃនេះតទៅក្នុងតម្លៃត្រឹមតែ$189 តែប៉ុណ្ណោះនៅតាមបណ្តាហាងដៃគូដែលមានស្លាកសញ្ញាHuawei នៅទូទាំងប្រទេសកម្ពុជា។


Huawei អេ 7ត្រូវបានរចនាឡើងដោយមានរូបរាងទាក់ទាញភ្លឺរលោងចែងចាំងអេក្រង់ធំ6.26អ៊ីញHD+ អេក្រង់ធំផ្ទៃលាតរហូតដល់86.7%និងអេក្រង់ប្រភេទដំណក់ទឹក។មិនតែប៉ុណ្ណោះស្មាតហ្វូនអេ7 បំពាក់ដោយកាមេរ៉ាមុខធំទំហំ16MP ជាមួយបច្ចេកវិទ្យាAI និងកាមេរ៉ាក្រោយភ្លោះទំហំ13MP+ 2MP។រីឯថាមពលថ្មវិញមានទំហំធំរហូតដល់4000mAhអាចប្រើបានរហូតដល់ពេញមួយថ្ងៃឬរហូតដល់ពីរថ្ងៃ។ស្មាតហ្វូននេះដំណើរការដោយអង្គផ្ទុកទន្និន័យ (ROM) 32 GB និងអង្គចងចាំ ( RAM) 3 GBអង្គផ្ទុកទន្និន័យបន្ថែម 512GB ជាមួយនឹង CPU Qualcomm® Snapdragon™ 450, 14nm* Processor, GPU: 8×A53 Cortex @ 1.8 GHzបច្ចេកវិទ្យាបន្ទន់ពន្លឺការពារភ្នែក និងស្គេនមុខដោះសោរបានលឿនទាន់ចិត្ត។

គួរបញ្ជាក់ផងដែរថាHuawei គឺជាម៉ាកដែលស្ថិតក្នុងលេខរៀងទី68 ក្នុងចំណោមម៉ាកដែលមានតម្លៃបំផុតក្នុងពិភពលោក(Forbes World’s Most Valuable Brands) និងស្ថិតនៅលេខរៀងទី12 ពី Brand Finance Global 500 នៅក្នុងឆ្នាំ2019ហើយគុណតម្លៃម៉ាក( brand value) មានការកើនឡើង63.7% បើប្រៀបធៀបពីឆ្នាំ2018 ទៅ2019។មិនតែប៉ុណ្ណោះHuawei បានលក់ស្មាតហ្វូនក្នុងទីផ្សារបានរហូតដល់200,000,00 គ្រឿងក្នុងឆ្នាំ2018។

សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់

 

adverise with khmeread
PR
tiger
Loading ad ...