ប៉ូលិសប៉ុស្តិ៍ក្បាលកោះឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ​ ៖ ប៉ូលិសប៉ុស្តិ៍ក្បាលកោះ បាន ឃាត់ខ្លួនជនសង្ស័យ ម្នាក់ នៅមុខវត្តចំប៉ា ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុ ញៀននៅថ្ងៃទី១១ កុម្ភៈ ២០១៩ ម៉ោង៩ និង៣០ នាទីយប់។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ឃួន កាស៊ី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិកំពង់ភ្នំ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ដកហូតបានវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០៧កញ្ចប់ថង់តូច និងម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១០០កូរ៉េ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ ១AA-៤៤៤០។ 

បច្ចុប្បន្នប៉ូលិសបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕


 

adverise with khmeread