រថយន្តបុកម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់នៅស្រុកព្រៃនប់

​ព្រះសីហនុ​ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត និងម៉ូតូនៅម៉ោងជិត៦ព្រឹកថ្ងៃថ្ងៃទី១២ កុម្ភៈ ២០១៩ នៅផ្លូវជាតិលេខ ០៤ចន្លោះគីឡូម៉ែត្រ ១៨៧-១៨៨ ម្តុំភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឱ្យស្លាប់ម្នាក់។ 

​ប៉ូលិសនិយាយថា​ រថយន្តមួយគ្រឿងម៉ាក Nissan Diesel ពាក់ស្លាកលេខ ចង្កូតស្តាំ kps-0354 មានទិសដៅ ពីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ ( អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ)។ លុះ មកដល់ចំណុចខាងលើ បានរេចង្កូត មកខាងឆ្វេងដៃរបស់ខ្លួនចូលទៅបុកម៉ូតូ  ០១ គ្រឿងម៉ាក Honda-Dream ​ពាក់ផ្លាកលេខ ភ្នំពេញ 1FQ-2722 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ហ៊ុំ រដ្ឋា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅផ្ទះ៧០ ភូមិកាធំ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្ដាលឲ្យ អ្នកបើកបរម៉ូតូរូបនេះ ស្លាប់នៅនឹងកន្លែងកើតហេតុ​។

​បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះ វត្ថុ​តាងទាំងពីរបានយករក្សាទុកនៅអធិដ្ឋានប៉ូលិសស្រុកព្រៃនប់​។ ដោយឡែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ​៕

adverise with khmeread