រថភ្លើង​បុក​ប៉ះជាមួយរថយន្ត​បែន​ដឹក​ដី​ ខូចទាំង២នៅ ស្រុកព្រៃនប់

​ព្រះសីហនុ​ ៖ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើង​ បាន​បុក​ប៉ះជាមួយរថយន្ត​បែន​ដឹក​ដី​ នៅ​ឃុំ​ទឹកថ្លា​ ស្រុកព្រៃនប់​ កន្លែង​ថ្នល់រថ​ភ្លើង​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៣ នៅវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី១១ កុម្ភៈ ២០១៩។ 

​លោក អធិការប៉ូលិសស្រុកព្រៃនប់​ បានឱ្យដឹងថា​ ហេតុការណ៍នេះមិនមានមនុស្សរងគ្រោះថ្នាក់ទេ ប៉ុន្តែរថភ្លើងបានផ្អៀងធ្លាក់ពីផ្លូវដែក ហើយទាំងរថយន្តនិងរថភ្លើងរងការខូចខាតផ្នែកខ្លះដូចគ្នា។ សំណាងល្អណាស់ដែលមិនផ្ទុះឆេះ​។ 

​ករណីនេះសមត្ថកិច្ចបាននិងកំពុងដោះស្រាយតាមនីតិវិធីច្បាប់៕

adverise with khmeread