adverise with khmeread 7c028bef 5768 458c b725 4d4271c8e2f4

ចាប់​សមាជិក​ចោរប្លន់​ទី​៧​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ ប៉ូលិស​ការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្តកណ្តាល សហការ​ជាមួយ​ប៉ូលិស​ព្រហ្មទណ្ឌ​កំរិត​ស្រាល រាជធានី​ភ្នំពេញ និង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​រសៀល​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៦​នេះ បាន​បើក​ប្រតិបត្តិការ ស្រាវជ្រាវ​ចុះទៅ​ចាប់ខ្លួន​ជនសង្ស័យ ដែលជា​មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ​ម្នាក់ទៀត លើ​ក្រុមចោរប្លន់​៦​នាក់​ដែល​សម​ត្ថិ​ច្ច​បង្ក្រាបបាន​នៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

     ប៉ូលិស​បាន​ឲ្យ​ដឹងថា ការចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​នេះ បានធ្វើ​ឡើង​តាម​ការចង្អុលបង្ហាញរ​បស់​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហ៊ុន ហាន អាយុ​៣២​ឆ្នាំ ដែល​ប៉ូលិស​ខេត្តកណ្តាល នាំខ្លួន​មកជា​មួយ​។ ជនសង្ស័យ​រូបនេះ​បាន និង​កំពុងស្នាក់នៅ​ជាមួយ​ក្រុមគ្រួសារ ដែលមាន​ស្រុកកំណើត​នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង​។  នៅពេល​ចាប់ខ្លួន កម្លាំង​ប៉ូលិស​បាន​ដកហូត ម៉ូតូ​មួយគ្រឿង​ផងដែរ​។​

    ក្រោយ​ការចាប់ខ្លួន ជនសង្ស័យ​រូបនេះ​ត្រូវបាន​ប៉ូលិស​ខេត្តកណ្តាល ក្រោម​ការសម្របសម្រួល ពី​ព្រះរាជអាជ្ញា​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ បានសម្រេច​ឲ្យ​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកណ្តាល​ដើម្បី​បន្ត​ការសួរនាំ​។

    សូមបញ្ជាក់ថា ជនសង្ស័យ​ប្លន់​ប្រដាប់អាវុធ​ចំនួន​៦​នាក់ ដែល​ឈ្មោះ អា​ក្រៃ​ថោង ធំជាងគេ ត្រូវបាន​កម្លាំង​ប៉ូ​លិស​ខេត្ត កំពង់ចាម និង​ប៉ូលិស​ខេត្តកណ្តាល ចុះទៅ​បង្ក្រាប​ដល់​ខេត្តកំពង់ចាម ស្ថិតនៅ​ស្រុក​ជើងព្រៃ ស្រុក​ស្ទឹងត្រង់ និង​ស្រុក​ព្រៃឈរ​។​

    ក្រុមចោរប្លន់​ប្រដាប់អាវុធ​ទាំងនេះ ធ្លាប់ធ្វើ​សកម្មភាព​ប្លន់​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ ជា​បន្តបន្ទាប់​នៅតាម​បណ្តា​ខេត្ត​រួមមាន ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានី​ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ និង​ខេត្តពោធិ៍សាត់​ជាដើម​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់