ប្រទេសរុស្ស៊ីកំពុងពិចារណាថាតើត្រូវផ្តាច់ចេញពីអ៊ីនធឺណេតសកលលោក ដែលជាផ្នែកនៃការសាកល្បងប្រព័ន្ធការពារអ៊ីនធឺណេតរបស់ខ្លួន។
ការសាកល្បងនឹងមានន័យថា ទិន្នន័យនឹងត្រូវឆ្លងកាត់រវាងប្រជាពលរដ្ឋរុស្ស៊ី និងអង្គភាពនានានៅក្នុងប្រទេសនេះ ជាជាងឆ្លងកាត់ទៅជាអន្តរជាតិ។
សេចក្តីព្រាងច្បាប់មួយ ដែលតម្រូវឱ្យមានការផ្លាស់ប្តូរបច្ចេកទេស ដើម្បីដំណើរការដោយឯករាជ្យ ត្រូវបានណែនាំដល់សភារបស់ខ្លួនកាលពីឆ្នាំមុន។
ការធ្វើតេស្តសាកល្បងនេះត្រូវគេរំពឹងថានឹងធ្វើឡើងមុនថ្ងៃទី ១ ខែមេសា ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ៕
