ប៉ូលិសក្រុងសំរោង ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយសារធាតុញៀនមួយចំនួនធំ

​ឧត្តរមានជ័យ​ ៖ ប៉ូលិសក្រុងសំរោង បានចាត់កម្លាំងជំនាញក្រុង សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលអូរស្មាច់  និងមានការចូលរួមពីក្រុមប្រឹក្សាសង្កាត់ មេភូមិ ប្រជាការពារភូមិ បានចុះបង្ក្រាបករណីចែកចាយ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ បាន១លើក នៅត្រង់ចំណុចផ្លូវលេខ១២  ភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង​៣ និង៣០នាទី រសៀល។

​ប៉ូលិសនិយាយថា​ កិច្ចប្រតិបត្តិការនេះ កម្លាំងប៉ូលិសបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ សួន សាវ័រ ភេទប្រុស អាយុ​២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិកើតហេតុខាងលើ និង ដកហូតបានវត្ថុតាងរួមមាន​ ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ (WY) ពណ៌ផ្កាឈូកចំនួន ១៦៨ គ្រាប់,
ថ្នាំញៀនមេតំហ្វេតាមីនICE (ម៉ាទឹកក) ចំនួន ២ កញ្ចប់ធំ និង ៤ កញ្ចប់តូច, ទូរស័ព្ទដៃ ១គ្រឿង និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

​ជនសង្ស័យ រួមនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...