ប៉ូលិសស្រុកទឹកឈូឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធថ្នាំញៀន

​កំពត ៖ កម្លាំងប៉ូលិសជំនាញខេត្តបានសហការជាមួយកម្លាំងប៉ូលិសស្រុកទឹកឈូ  បានបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ស្ថិតក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ដោយឃាត់ខ្លួនជនសង្ស័យ២ នាក់ និងដកហូតបានថ្នាំញៀនចំនួន ១១ កញ្ចប់តូច នៅថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៣៥ នាទី​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ១.ឈ្មោះ ជូ មឿន ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង ២.ឈ្មោះ ឌាក់ អ៊ិត ភេទប្រុស អាយុ ៣១ ឆ្នាំ នៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។

​បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕


 

adverise with khmeread
tiger
Loading ad ...