MarounaneFellaini:នេះគឺជាពេលវេលាដ៏ស័ក្តិសម ដើម្បីចាកចេញពី Man Utd

បន្ទាប់ពីចាកចេញពី Man Utdកីឡាករ MarounaneFellainiអះអាងថា វាគឺជាពេលវេលាដ៏ស័ក្តិសម ដើម្បីចាកចេញពីវិស័យបាល់ទាត់អង់គ្លេស ហើយមកចូលរួមជាមួយវិស័យបាល់ទាត់នៅប្រទេសចិន។

ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះបានមកចូលរួមជាមួយក្លឹប Shandong Luengរបស់ចិនបន្ទាប់ពីចំណាយពេល៥ឆ្នាំកន្លះជាមួយក្លឹប​ Man Utd។Fellainiវ័យ៣១ឆ្នាំធ្លាប់រងការរិះគន់ជាញឹកញាប់ អំឡុងពេលខ្លួននៅពហុកីឡាដ្ឋាន Old Trafford ។

គេមើលឃើញថា Fellaini ក្លាយជាកីឡាករដែលគ្មានឱកាសលេងពេញលេញក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Jose Mourinho មុនពេលលោកត្រូវបានបណ្តេញចេញកាលពីខែធ្នូ។

Fellaini បាននិយាយថា ខ្លួនគ្មានការសោកស្តាយជុំវិញការសម្រេចចិត្តនេះទេ។ កីឡាកររូបនេះបាននិយាយថា “ខ្ញុំគិតថា វាគឺជាពេលវេលាដ៏ត្រឹមត្រូវដើម្បីចាកចេញ។ វាមានរយៈពេលជាង១០ឆ្នាំមកហើយចាប់តាំងពីខ្ញុំមកដល់ប្រទេសអង់គ្លេស។ ខ្ញុំមានរដូវកាលដ៏ល្អ។ នៅពេលនេះ ខ្ញុំចង់បានការប្រកួតប្រជែងថ្មីនិងការផ្សងព្រេងថ្មី”៕

adverise with khmeread