អ្នកចាំទីManuel Neuerពេញចិត្តនឹងការបង្ហាញមុខសម្រាប់ក្រុម Bayern Munich ក្នុងជំនួបជាមួយ Liverpool

អ្នកចាំទីManuel Neuerរបស់ក្លឹប Bayern Munich រំពឹងថា នឹងអាចធ្វើបានល្អជាថ្មីទៀតនៅលើទឹកដី Anfield។កីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះបានបង្ហាញមុខក្នុងការប្រកួតធំៗនៅពហុកីឡាកីឡាដ្ឋានសំខាន់ៗទូទាំងអឺរ៉ុប នឹងក្លាយជាគោលដៅរបស់អ្នកគាំទ្រនៅពេលក្រុម Bayern Munich ធ្វើដំណើរទៅទឹកដីរបស់ក្រុម Liverpool សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៅក្របខណ្ឌ CL នៅថ្ងៃទី១៩ខែកុម្ភៈ។
Neuerបាននិយាយថា ខ្ញុំនិងមិត្តរួមក្រុម Bayern Munich ត្រៀមទប់ទល់នឹងបរិយាកាសនៅពហុកីឡាដ្ឋាន Anfieldជាអ្វីដែលគេគិតថា នឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយ“វាគឺជាការប្រកួតដំបូងសម្រាប់ខ្ញុំនៅពហុកីឡាដ្ឋាន Anfield។ យើងបានឮច្រើនអំពីបរិយាកាសនៅពហុកីឡាដ្ឋាននេះ។ គ្រប់គ្នាដែលទស្សនាការប្រកួតបាល់ទាត់ដឹងថា វាមានលក្ខណៈពិសេស។ ខ្ញុំគិតថា វានឹងក្លាយជាការប្រកួតដ៏អស្ចារ្យ”។
Neuerបានបន្តថា “សម្រាប់យើង ការប្រកួតក្របខណ្ឌឆេមពានលីកគឺសំខាន់មែនទែន។ វាគឺជាវគ្គចាញ់ធ្លាក់។ យើងរីករាយនឹងប្រកួតនៅពហុកីឡាដ្ឋានរបស់ពួកគេ។ សង្ឃឹមថា វានឹងក្លាយជារាត្រីដ៏អស្ចារ្យសម្រាប់យើង ប៉ុន្តែអាស្រ័យលើលទ្ធផល”៕
 

adverise with khmeread
tiger
Loading ad ...