ប៉ូលិសខណ្ឌព្រែកព្នៅឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធថ្នាំញៀន

ភ្នំពញ​ ៖ ប៉ូលិសខណ្ឌព្រែកព្នៅបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១១យប់ ត្រង់ចំណុចផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ១.ឈ្មោះ ផុន ចំរើន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាលនិង ២.ឈ្មោះ សុខ សុវណ្ណ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិអង្គសិរី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

​សម្ភារៈដកហូត​ ១-គ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន០១កញ្ចប់ថង់តូច,២-ម៉ូតូម៉ាក Honda C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BG- ៥៧៩៨ ចំនួន ០១គ្រឿង និង៣-ទូរស័ព្ទចំនួន ០១គ្រឿង។

​បច្ចុប្បន្នប៉ូលិសខណ្ឌព្រែកព្នៅ បានធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
 

adverise with khmeread
tiger
Loading ad ...