ភ្នំពេញ ៖ មានករណីបុរសលង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើល នៅថ្ងៃទី១២ កុម្ភៈ ២០១៩ វេលាម៉ោង០៩ និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ នៅចំណុចច្រាំងទន្លេសាប ក្រោយសណ្ឋាគារកាំបូឌីយ៉ាណា ភូមិ១ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប៉ូលិសនិយាយថា សពមិនស្គាល់ អត្តសញ្ញាណ ភេទប្រុស។ ភិនភាគពិសេស ចាក់សាក់រូបនាគ ចំកន្លែងដើមដៃដល់ដើមទ្រូងខាងឆ្វេង។
ក្រោយការពិនិត្យរបស់ការិយាល័យបច្ចេកទេស ជាលទ្ធផលបញ្ជាក់ថា សពជនរងគ្រោះ ស្លាប់ដោយសារ លង់ទឹក។
បច្ចុប្បន្នសាកសពត្រូវបានដឹកយកទៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
